Connect with us

ព័ត៌មានអន្ដរជាតិ

Marcos Jr. ចង់ផ្សះផ្សាជាមួយគ្រួសារ Duterte​ ក្រោយធ្លាក់​ប្រជាប្រិយ​ភាព​

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានសម្តែងការបើកចំហរក្នុងការផ្សះផ្សាជាមួយគ្រួសារ Duterte ​ដ៏មានឥទ្ធិពល បន្ទាប់ពីមានជម្លោះនយោបាយដែលបានបំបែកសម្ព័ន្ធភាពដ៏ជិតស្និតរបស់ពួកគេ។ នេះ​បើ​យោង​តាម​ការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២០ខែឧសភានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នេះ កើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពី​អនុប្រធានាធិបតី Sara Duterte ដែលសម្ព័ន្ធ​មិត្ត​​ក្នុងរដ្ឋាភិបាល​ដឹកនាំ​ដោយ​​ លោក Marcos ដែលធ្លាក់ចេញពីការបោះឆ្នោតឆ្នាំ ២០២២ ទទួល​ការគាំទ្រលើសការរំពឹងទុកនៅ​ក្នុងការបោះឆ្នោតចុងក្រោយរបស់សភាកាលពីថ្ងៃទី១២ខែឧសភា។

នៅក្នុង​កម្មវិធីផ្សាយ​ផតឃែស្ថ (Podcast) ដែលបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់គាត់ លោក Marcos បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្ថិរភាពនយោបាយ ដើម្បីបំពេញគោលដៅរដ្ឋបាលរបស់គាត់ក្នុងអំឡុងពេលបីឆ្នាំដែលនៅសល់ក្នុងអាណត្តិប្រាំមួយឆ្នាំរបស់គាត់។ លោក Marcos បាននិយាយថា៖​«តាមដែលអាចធ្វើបាន អ្វីដែលខ្ញុំចង់បាន​បន្ទាប់គឺស្ថិរភាពនយោបាយ» ហើយថាលោក «ចូលចិត្តមិត្តជាជាងសត្រូវ»។

ភាពតានតឹង​រវាង​​​មេដឹកនាំ​សំខាន់​ទាំងពីរ បានកើនឡើង​ដោយសារ ការចោទប្រកាន់ប្រឆាំងនឹងអនុប្រធានាធិបតី Sara Duterte ដែលអាចដកសិទ្ធិលោកស្រីជាអចិន្ត្រៃយ៍ពីការកាន់តំណែងជាសាធារណៈ ដោយធ្វើឱ្យបាត់បង់បេក្ខភាពក្នុងការប្រកួតប្រជែងប្រធានាធិបតីឆ្នាំ ២០២៨។ ទោះយ៉ាងណា ដើម្បីដក លោកស្រី Sara Duterte ចេញពី​តំណែង​តម្រូវ​ឱ្យ​​មាន​ការ​បោះ​ឆ្នោត​ពីរ​ភាគ​បី ក្នុង​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​២៤នាក់។

យ៉ាណាមិញ ពេលដែលទិដ្ឋភាពនយោបាយផ្លាស់ប្តូរ កាយវិការរបស់លោក Marcos ហាក់ឆ្ពោះទៅរកការផ្សះផ្សាជាតិដែលអាចជាចលនាយុទ្ធសាស្ត្រមួយដើម្បីស្ដារឡើងវិញនូវឯកភាព និងតុល្យភាពនយោបាយ មុនពេលការសម្រេចចិត្តសំខាន់ៗរបស់ជាតិ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម