កីឡា
កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា៦នាក់ទៅប្រកួតជើងឯកអាស៊ី នៅហ្សកដានី
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន៦នាក់ទៅប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី លើកទី៩ (Asian Ju-Jitsu Championship) ឆ្នាំ២០២៥ នៅប្រទេសហ្សកដានី។

លោក Jasper Paas អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា ប្រតិភូ និងអត្តពលិកបានធ្វើដំណើរទៅប្រទេសហ្សកដានី កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ និងគ្រោងចូលរួមប្រកួតចាប់ពីថ្ងៃទី២២ ដល់ទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុង Amman។
កីឡាករ កីឡាការិនីទាំង៦នាក់ដែលបានទៅប្រកួតមាន អនុប្រធានរូបនេះបានបញ្ជាក់ថា នេះជាការប្រកួតដ៏លំបាករបស់ក្រុមកីឡាករ កីឡាការិនីកម្ពុជា ពីព្រោះព្រឹត្តិការណ៍នេះប្រជុំដោយជើងខ្លាំងមកពីទូទាំងអាស៊ី ប៉ុន្តែវាបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព បទពិសោធ និងជំនាញដើម្បីត្រៀមកីឡាស៊ីហ្គេម ចុងឆ្នាំនេះនៅប្រទេសថៃ។
កីឡាករ កីឡាការិនីទាំង៦នាក់រួមមាន កីឡាករ៣នាក់គឺ ទូច ពីរកក្កដា, មឿន លីមសុខបញ្ញា និង គង់ម៉ូណា មិថុរ៉ា និងកីឡាការិនី៣នាក់គឺ ហេង ស៊ីវហ៊ាង, គង់ម៉ូណា ជេសស៊ីកា និង ទីន សុវណ្ណបួរកែវ។ ម្នាក់ៗសុទ្ធតែប្រកួតច្រើនវិញ្ញាសា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


