ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃព្យាករពីការធ្លាក់ចុះ ៣០% នៃភ្ញៀវទេសចរពីចិន ឆ្នាំនេះ
ធនាគារកណ្ដាលថៃ បានព្យាករពីការធ្លាក់ចុះ ៣០ ភាគរយ នៃភ្ញៀវទេសចរពីប្រទេសចិននៅឆ្នាំ ២០២៥ នេះ មកនៅត្រឹម ៥ លាននាក់ ធៀបនឹង ៦,៧ លាននាក់ កាលពីឆ្នាំមុន និង ១១ លាននាក់ នៅមុនវិបត្តិកូវីដក្នុងឆ្នាំ ២០១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thailand Business News កាលពីថ្ងៃព្រហស្បតិ៍។

ការធ្លាក់ចុះនេះ ធ្វើឱ្យធនាគារកណ្ដាលទម្លាក់ការព្យាករចំនួនទេសចរបរទេសសរុបនៅឆ្នាំនេះរបស់ខ្លួន មកនៅត្រឹម ៣៧,៥ លាននាក់ ពីការព្យាករចាស់ ៣៩,៥ លាននាក់។
ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច ក៏មានឥទ្ធិពលផងដែរលើការព្យាករ ជាពិសេសលទ្ធភាពនៃពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ ធនាគារកណ្តាលថៃ កំពុងថ្លឹងថ្លែងលើសេណារីយ៉ូ២ រួមមានពន្ធទាប និងខ្ពស់ ដែលអាចមានឥទ្ធិពលលើវិស័យទេសចរណ៍។
ទោះបីជាបញ្ហាសុវត្ថិភាពនៅក្នុងប្រទេសថៃ អាចជះឥទ្ធិពលខ្លះក៏ដោយ ប៉ុន្តែការធ្លាក់ចុះនៃភ្ញៀវទេសចរចិន ហាក់ដូចជាទាក់ទងនឹងការផ្លាស់ប្តូរចំណូលចិត្តការធ្វើដំណើរ ដោយប្រជាជនចិនជាច្រើនជ្រើសរើសការធ្វើដំណើរក្នុងស្រុកខ្លួន ទៅជប៉ុន ឬប្រទេសផ្សេងទៀតក្រៅពីថៃ។

ថ្វីបើមានការខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍ក៏ដោយ ក៏សេដ្ឋកិច្ចរបស់ថៃត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ។ ក្រុមស្រាវជ្រាវដូចជា KKP Research និងមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា វិស័យទេសចរណ៍ ការផលិត និងការនាំចេញ នឹងកាន់តែខ្សោយជាងមុនលើការជំរុញកំណើនសេដ្ឋកិច្ច។
ដើម្បីប៉ះប៉ូវនឹងកម្សោយនៃផលិតកម្ម ប្រទេសថៃអាចត្រូវការទាក់ទាញភ្ញៀវទេសចររហូតដល់ ៧០ លាននាក់/ឆ្នាំ នៅឆ្នាំ ២០៣០។ យ៉ាងណាមិញ ទោះបីជាចំនួនអ្នកទេសចរកើនឡើងក៏ដោយ ការចំណាយសម្រាប់ភ្ញៀវម្នាក់ ក៏បានធ្លាក់ចុះដែរ ដែលនេះនៅតែអាចជាបញ្ហាសម្រាប់ចំណូលពីវិស័យទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


