ព័ត៌មានអន្ដរជាតិ
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើឆាកអន្តរជាតិ យំប្រាប់ពិភពលោកពីស្ថានភាពប្រទេសខ្លួន
ក្រោយបញ្ចប់កម្មវិធី Miss Grand International ប្រចាំឆ្នាំ ២០២០ ដែលធ្វើឡើងនៅរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៧ ខែ មីនា រួចមក ទស្សនិកជនជាច្រើនបានសារទរជ័យជម្នះរបស់បវរកញ្ញាអាមេរិក Abena Akuaba Appiah ។ ប៉ុន្តែក្នុងនោះគ្រប់គ្នាក៏ផ្ទុះការចាប់អារម្មណ៍និងព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពរបស់បវរកញ្ញាមីយ៉ាន់ម៉ា Han Lay ដែលយកវេទិកានៃកម្មវិធីខាងលើ និយាយពីស្ថានភាពយោធានៅក្នុងប្រទេសរបស់ខ្លួន។

បវរកញ្ញាមីយ៉ាន់ម៉ាបានថ្លែងទាំងទឹកភ្នែកថា ” វាពិតជាលំបាកណាស់សម្រាប់ខ្ញុំដែលអាចឈរនៅលើឆាកយប់នេះ។ ថ្ងៃនេះនៅក្នុងប្រទេសរបស់ខ្ញុំមានមនុស្សជាច្រើនបានស្លាប់ ។ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាជនទាំងអស់ដែលបានបាត់បង់ជីវិត ” ។
នាងបាននិយាយទៀតថា នៅពេលដែលប្រជាជនរបស់នៅមីយ៉ាន់ម៉ាដើរតាមផ្លូវដើម្បីលទ្ធិប្រជាធិបតេយ្យ នាងក៏ឈរនៅលើឆាកដើម្បីអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យផងដែរ។

នាងបន្ថែមថា“ សូមជួយមីយ៉ាន់ម៉ា យើងត្រូវការជំនួយអន្តរជាតិបន្ទាន់របស់អ្នកឥឡូវនេះ” ។ ចូរបង្កើតពិភពលោកមួយដែលប្រសើរ និងមានសន្តិភាពជាមួយមីយ៉ាន់ម៉ា” ។ នាងក៏បានជំរុញឲ្យប្រជាជននៅជុំវិញពិភពលោកជួយរកដំណោះស្រាយចំពោះបញ្ហាដ៏ក្ដៅគគុក ហើយនេះជាហេតុដែលនាងធ្វើសុន្ទរកថាបង្ហាញពិភពលោកពីប្រទេសខ្លួន។
Han Lay បានបន្ថែមចុងក្រោយថា ” ខ្ញុំដឹងច្បាស់ថាពេលដែលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងមិនមានសុវត្ថិភាពទេ ព្រោះខ្ញុំបាននិយាយអំពីបញ្ហាយោធា តែមិនអីទេសម្រាប់ខ្ញុំ យ៉ាងណាខ្ញុំត្រូវតែនិយាយអំពីបញ្ហានេះនៅលើឆាកអន្តរជាតិ” ។

អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនទប់ទឹកភ្នែកមិនជាប់នោះ នៅពេលដែលបញ្ចប់សុន្ទរកថា នាងបានច្រៀងបទ «Heal the World» របស់ស្ដេចចម្រៀងប៉ុប Michael Jackson។
ទោះយ៉ាងណានេះមិនមែនជាលើកទីមួយទេ សម្រាប់បវរកញ្ញា Han Lay ដែលជាប់ក្នុងតំណែង Top 20 សម្រាប់កម្មវីធីប្រកួតកាលពីថ្ងៃទី២៧ ដើម្បីក្រោកឈរប្រឆាំងអំពើហិង្សានៅមីយ៉ាន់ម៉ា។ ក្នុងការបង្ហោះមុនៗនៅលើបណ្ដាញសង្គម នាងក៏បានចែករំលែកការរៃអង្គាសប្រាក់សម្រាប់ចលនាមិនគោរពតាមស៊ីវិលរបស់មីយ៉ាន់ម៉ា ដែលដឹកនាំការតវ៉ាអហិង្សាប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។

បច្ចុប្បន្នមីយ៉ាន់ម៉ាកំពុងមានវិបត្តិនយោបាយមួយ បន្ទាប់ពីយោធាបានគ្រប់គ្រងប្រទេសនៅថ្ងៃទី ១ ខែកុម្ភៈ ដោយបានឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ចាប់តាំងពីពេលនោះមក ពលរដ្ឋរបស់ប្រទេសនេះបានធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីប្រឆាំងនឹងការកាន់កាប់របស់យោធា ដោយមានមនុស្សជិត ៤០០ នាក់បានបាត់បង់ជីវិតចាប់តាំងពីរដ្ឋប្រហារ។ នៅថ្ងៃទី ២៧ ខែមីនាដែលជាថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រមនុស្ស ៦៤ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក្នុងនោះមានក្មេងប្រុសម្នាក់ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖rappler
ចុចអាន៖កាន់តែសាហាវ! ប្រជាជន មីយ៉ាន់ម៉ា រត់ភៀសខ្លួនទៅថៃ ដោយសារការវាយប្រហារតាមអាកាសពីយោធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


