ជីវិតកម្សាន្ដ
សឿ សុធារ៉ា ត្អូញទុក្ខលំបាកដែលរកបាយត្រឹម ៣ពេលមិនបាន ធ្វើឱ្យអតីតស្វាមី អាណិតនិងហៅឱ្យជួបជុំគ្នាវិញ
ទស្សនិកជននិងអ្នកគាំទ្រកំពុងមានក្តីអាណិត ខណ:អតីតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានប្រកាសថា រៀងរាល់ថ្ងៃនេះខ្ញុំសុំត្រឹមបាយ ៣ពេលមិនបានផង។

ជាការពិតណាស់អ្នកនាង សឿ សុធារ៉ា កន្លងមកនាងជាតារាស្រីម្នាក់ ដែលមានភាពលេចធ្លោខ្លាំងក្នុងអាជីពសិល្ប: ពិសេសបើកត់សម្គាល់ជីវិតរស់នៅរបស់នាងក៏មានភាពហាយសូរ ប្រើប្រាស់សុទ្ធរបស់ទំនើបៗទៀតផង។ ប៉ុន្តែក្រោយបាត់មុខមួយរយ: ស្រាប់តែធ្លាយដំណឹងនៃការធ្លាក់ខ្លួនដុនដាបលង់ខ្លួននឹងបំណុល ខណ:គ្រួសារក៏ត្រូវបែកបាក់គ្នាទៀត។
ដោយឡែក ម្សិលមិញអ្នកនាងស្រាប់តែបានរៀបរាប់យ៉ាងភ្ញាក់ផ្អើលថា “ជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយជា ទេ?សម្រាប់នាងខ្ញុំមិនសុខទេជារៀងរាល់ថ្ងៃ នេះនាងខ្ញុំសុំត្រឹមបាយ ៣ពេលមិនបានផង។ ខ្ញុំប្រាថ្នាសុំរស់ត្រឹមអាយុ ៨០ឆ្នាំបាននាងខ្ញុំស្លាប់”។
មើលឃើញទុក្ខវេទនារបស់ភរិយា លោក សាពូន មីដាដា បានរៀបរាប់ថា “កាលនៅជាមួយបង បងថ្នមបងថែដល់តែឥឡូវអូននៅជាមួយគេ គេជេរគេដៀល បងមិនខឹងមិនស្អប់អូនឡើយ សូមស្ងួនវិលវិញណាត្រាណត្រើយ រាមនឹងស្រលាញ់អាណិតឱ្យលើសពីមុនទ្វេៗដងនៅតែស្រលាញ់អូន អាណិតអូនបារម្ភពីអូន នឹកៗអូនឱ !នារីកម្សត់របស់បងអើយ”។
គួររម្លឹកថា តារាចមនរៀងអ្នកនាង សឿ សុធារ៉ា និងអតីតតារាចម្រៀងលោលសាពូន មីដាដាបានរៀបការបញ្ចប់ភាពនៅលីវជាមួយកាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ ២០០៩ដោយគិតរហូតមកដល់ពេលនេះមានរយៈពេ លជាង១០ឆ្នាំហើយ។ប៉ុ ន្តែក្រោយមកចំណងស្នេហារបស់អ្នកទាំងពីរក៏បានប្រកាសដំណឹងនៃការបែកបា ក់គ្នាដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់ទី ១ឈ្មោះ សាពូន ដារ៉ាភិមាននិងកូនទី២ ឈ្មោះ សាពូន ដារ៉ាបុរស៕ ចាន់រ៉ា


-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក