ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថា បើ ពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូល រុស្ស៊ីនឹងដួលរលំ
តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យដែលព្រមានចំៗទៅប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូ វ្ល៉ាឌីមៀរ ពូទីន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើលោកពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូលមែននោះ រុស្ស៊ីនឹងដួលរលំ។

លោកត្រាំ បានបង្ហោះសារយ៉ាងវែងបន្លាយបន្ទាប់ពីពូទីន បើកការវាយប្រហារទ្រង់ទ្រាយធំលើតំបន់នានាទូទាំងប្រទេសអ៊ុយក្រែន ដោយមិនញញើតដៃសោះឡើយ។ ក្នុងសារនោះលោកត្រាំ សរសេរថា «ខ្ញុំតែងនិយាយថា គាត់ចង់បានអ៊ុយក្រែនទាំងមូល មិនមែនមួយផ្នែកទេ ហើយឥឡូវនេះ រឿងប្រហែលដូចខ្ញុំនិយាយមែនហើយ ប៉ុន្តែបើគាត់ចង់បានប្រទេសអ៊ុយក្រែនទាំងមូលមែននោះ រុស្ស៊ីនឹងដួលរលំជាក់ជាមិនខានឡើយ»។
សារនេះត្រូវគេមើលឃើញថា ជាប្រតិកម្មខ្លាំងៗចំពោះលោកពូទីន ដែលនៅតែមិនព្រមបន្ថយដៃវាយប្រហារអ៊ុយក្រែន។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យ កងកម្លាំងរុស្ស៊ី បានបាញ់ដ្រូននិងមីស៊ីល ៣៦៧គ្រឿង/គ្រាប់ វាយសន្ធាប់លើប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស១២នាក់ ក្នុងនោះមានទាំងកុមារ៣នាក់ផងដែរ ព្រមទាំងបណ្តាលឲ្យរាប់សិបនាក់ទៀតរងរបួស ក្នុងប្រតិបត្តិការលុកលុយទ្រង់ទ្រាយធំបំផុត ចាប់តាំងពីការវាយលុកឆ្នាំ២០២២មក។

តំបន់ចំនួន១៣ ត្រូវរងការវាយប្រហារដូចជាទីក្រុង Kyiv និងតំបន់ធំមួយទៀតនៅជាប់នោះ ក៏ដូចជាតំបន់ Zhytomyr, Khmelnytskyi, Ternopil, Dnipropetrovsk, Mykolaiv, Odesa, Kharkiv, Chernihiv, Cherkasy, Sumy និង Poltava ផងដែរ។
ក្នុងបណ្តាញសង្គម Truth Social នោះ លោកត្រាំ ក៏ស្តីបន្ទោសខ្លាំងៗទៅប្រធានាធិបតីរុស្ស៊ីផងដែរ ដោយនិយាយថា «មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ឆ្កួតមែនទែនហើយ!»។
លោកបង្ហោះថា «ខ្ញុំមានទំនាក់ទំនងល្អជាមួយលោកពូទីននៃប្រទេសរុស្ស៊ីជានិច្ច ប៉ុន្តែមានអ្វីកើតឡើងចំពោះគាត់។ គាត់កំពុងសម្លាប់ជនមិនដឹងអីជាច្រើននាក់ មិនមែនត្រឹមតែទាហាននោះទេ។ មីស៊ីលនិងត្រូវដ្រូនបានបាញ់ស្រោចលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ទាំងដែលគ្មានហេតុផលអ្វីសោះ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ «ពូទីន ឆ្កួតមែនទែនហើយ!»
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


