ព័ត៌មានអន្ដរជាតិ
ត្រាំ៖ «ពូទីន ឆ្កួតមែនទែនហើយ!»
ទីបំផុត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ចេញប្រតិកម្មហើយចំពោះការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យដែលបណ្តាលឲ្យមនុស្ស១២នាក់បាត់បង់ជីវិត ដោយលោកនិយាយថា៖ «មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ឆ្កួតមែនទែនហើយ!»។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក), លោកត្រាំ សរសេរថា៖ «ខ្ញុំមានទំនាក់ទំនងល្អជាមួយលោកពូទីននៃប្រទេសរុស្ស៊ីជានិច្ច ប៉ុន្តែមានអ្វីកើតឡើងចំពោះគាត់។ គាត់កំពុងសម្លាប់ជនមិនដឹងអីជាច្រើននាក់ មិនមែនត្រឹមតែទាហាននោះទេ។ មីស៊ីលនិងត្រូវដ្រូនបានបាញ់ស្រោចលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ទាំងដែលគ្មានហេតុផលអ្វីសោះ»។
យ៉ាងណាក្តី ក្នុងនោះលោកត្រាំក៏អះអាងដដែលៗថា សង្គ្រាមច្បាស់ជាមិនផ្ទុះឡើងឡើយបើលោកកាន់តំណែងជាប្រធានាធិបតីពេលនោះ។ វាជាសង្គ្រាមរបស់ហ្សេលេនស្គី ពូទីន និងបៃដិន, មិនមែនជាសង្គ្រាមរបស់ត្រាំទេ។

នេះត្រូវបានគេមើលឃើញថា ជាប្រតិកម្មខ្លាំងៗពីសំណាក់លោក ត្រាំ ចំពោះលោកពូទីន ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចេញមុខរិះគន់ប្រមុខសេតវិមានថា ដោយសារទីក្រុងវ៉ាស៊ីនមិនមាត់មិនករអ្វីសោះលើសកម្មភាពថ្មីៗរបស់ទីក្រុងមូស្គូនេះហើយ ទើបធ្វើឲ្យលោកពូទីន បានដៃវាយប្រហារខ្លាំងទៅៗ។
លោកហ្សេលេនស្គី និយាយថា៖ «ពិភពលោកអាចនឹងវិស្សមកាល ប៉ុន្តែសង្រ្គាមនៅតែបន្ត ទោះបីជាចុងសប្តាហ៍និងថ្ងៃធ្វើការក៏ដោយ។ រឿងនេះមិនអាចព្រងើយកន្តើយបានទេ។ ភាពស្ងៀមស្ងាត់របស់អាមេរិក និងភាពស្ងៀមស្ងាត់របស់អ្នកដទៃក្នុងពិភពលោក រឹតតែធ្វើឲ្យពូទីនបានដៃ។ ភាពឃោរឃៅរបស់រុស្ស៊ីមិនអាចបញ្ឈប់បានទេ បើគ្មានការដាក់សម្ពាធខ្លាំងក្លាលើមេដឹកនាំរុស្ស៊ី»។

សូមជម្រាបជាថ្មី កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបញ្ចេញដ្រូននិងមីស៊ីល ៣៦៧គ្រឿង/គ្រាប់ បាញ់សន្ធាប់លើប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស១២នាក់ ក្នុងនោះមានទាំងកុមារ៣នាក់ផងដែរ ព្រមទាំងបណ្តាលឲ្យរាប់សិបនាក់ទៀតរងរបួស ក្នុងប្រតិបត្តិការលុកលុយទ្រង់ទ្រាយធំបំផុត ចាប់តាំងពីការវាយលុកឆ្នាំ២០២២មក។
តំបន់ចំនួន១៣ ត្រូវរងការវាយប្រហារដូចជាទីក្រុង Kyiv និងតំបន់ធំមួយទៀតនៅជាប់នោះ ក៏ដូចជាតំបន់ Zhytomyr, Khmelnytskyi, Ternopil, Dnipropetrovsk, Mykolaiv, Odesa, Kharkiv, Chernihiv, Cherkasy, Sumy និង Poltava ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ខឹងថា ដោយសារ ត្រាំ មិនមាត់មិនក ទើប ពូទីន បានដៃ វាយប្រហារខ្លាំងទៅៗ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


