Connect with us

ព័ត៌មានអន្ដរជាតិ

ថៃស្នើ​ឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់វិស័យដឹកជញ្ជូន ដើម្បីជំរុញទេសចរណ៍

បានផុស

នៅ

ប្រតិបត្តិករទេសចរណ៍ថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់លើវិស័យដឹកជញ្ជូន​ក្នុងស្រុក រួមទាំងការ​បង្ក្រាប​លើការឆបោក​តាក់ស៊ី និងការកែសម្រួលតម្លៃ​ដឹកជញ្ជូនសាធារណៈឱ្យ​បាន​សមរម្យ ដើម្បីជំរុញវិស័យទេសចរណ៍។ ​នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទាមទារនេះ ធ្វើឡើងក្រោយ​​វិទ្យាស្ថាន Mastercard Economics ចេញរបាយការណ៍នៃការសិក្សារបស់ខ្លួនដែលបង្ហាញថា ក្រុងបាងកកជាប់ក្នុងចំណោមទីក្រុងដែលមាន​អត្រាឆបោកតាមតាក់ស៊ី និងការជួលរថយន្តខ្ពស់។ ​​

វាក៏ធ្វើឡើងផងដែរ ក្រោយសមាគម​តាក់ស៊ី​សាធារណៈ​​ថៃកាល​ពី​សប្តាហ៍​មុន ​បាន​តវ៉ា​ចំពោះ​សេវាកម្ម​ជិះ​តាក់ស៊ី ដោយ​ពួកគេ​មិនសប្បាយចិត្ត ដែលឥឡូវនេះ អ្នកទេសចរអាចប្រើប្រាស់កម្មវិធីដូចជា Grab នៅកន្លែងទទួលភ្ញៀវពិសេស​ក្នុងអាកាសយានដ្ឋានថៃ​។

ប្រធានក្រុមប្រឹក្សាទេសចរណ៍ភូកេត លោក Rangsiman Kingkaew បាននិយាយថា ​បញ្ហា​ទាក់ទងនឹងថ្លៃឈ្នួលតាក់ស៊ី​ និងការគិតថ្លៃជួលរថយន្តច្រើនពេក បានធូរស្រាល ចាប់តាំងពីរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានសេវាហៅភ្ញៀវតាមកម្មវិធីទូរស័ព្ទ ដើម្បី​ឌុបភ្ញៀវនៅអាកាសយានដ្ឋាន។

លោក Rangsiman បាននិយាយថា តាក់ស៊ី និងជិះតាក់ស៊ីអាចប្រតិបត្តិការជាមួយគ្នា​នៅភូកេត ដើម្បីបំពេញតម្រូវការអ្នកដំណើរផ្សេងៗគ្នា។ ភាពផ្តាច់មុខទីផ្សារមិនគួរកើតឡើងនៅក្នុងខេត្តទេ ហើយប្រតិបត្តិករទេសចរណ៍ស្វាគម​សេវាកម្មហៅភ្ញៀវជាជម្រើសមួយសម្រាប់បម្រើអ្នកដំណើរ​ក្នុងទីក្រុងជាមួយនឹង​ការគណនាតម្លៃជាមុន។

លោក​បាន​បន្ត​ថា​៖ «​អ្វី​ដែល​សំខាន់​ជាង​នេះ​ គឺ​ការ​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ធំ​មួយ​ក្នុង​រយៈពេល​វែង​​។ នេះនឹងផ្តល់នូវជម្រើសការធ្វើដំណើរជាច្រើនសម្រាប់ទាំង​ប្រជាជន និងអ្នកទេសចរ ដែលបណ្តាលឱ្យមានថ្លៃធ្វើដំណើរសមរម្យជាង និង​ទប់ស្កាត់ករណី​ក្លែងបន្លំ និង​បោកប្រាស់តាក់ស៊ី»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន យកអាវុធណាតូ វាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន បញ្ជូនដ្រូន ៣៥៥គ្រឿង បាញ់សន្ធាប់អ៊ុយក្រែនចាស់ដៃធំបំផុតមិនធ្លាប់មាន អត់ខ្វល់សម្តីត្រាំ 

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីរាជការ១០នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងផែនការ ក្នុងឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រថយន្ត បើកបំបុកក្រុមអ្នកគាំទ្រ Liverpool អំឡុងពិធីដង្ហែពាន Premier League របួសមនុស្ស ៤៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម