ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមវាយអាល្លឺម៉ង់ តែម្តង បើអ៊ុយក្រែន បាញ់មីស៊ីល Taurus ចូលដីខ្លួន
រុស្ស៊ី បានគំរាមវាយប្រហារប្រទេសអាល្លឺម៉ង់ ប្រសិនបើអ៊ុយក្រែន ពិតជាយកមីស៊ីល Taurus ដែលផ្តល់ឲ្យដោយទីក្រុងបែរឡាំង ទៅបាញ់ចូលដីរបស់ខ្លួនមែន។

តាមសេចក្តីរាយការណ៍របស់ RT, ការគំរាមនេះចេញពីមាត់លោក Andrey Kartapolov ដែលជាប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៊ីនៅក្នុងបទសម្ភាសជាមួយគេហទំព័រ Life.ru កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភាឆ្នាំ២០២៥។
លោកនិយាយថា៖ «យើងត្រៀមគ្រប់យ៉ាងរួចអស់ហើយ ប្រសិនបើអាល្លឺម៉ង់ ហ៊ានបញ្ជូនមីស៊ីលនេះទៅឲ្យអ៊ុយក្រែនមែន។ អ៊ុយក្រែន មិនចេះប្រើមីស៊ីលនេះទេលុះត្រាតែមានទ័ពអាល្លឺម៉ង់មកជួយធ្វើប្រតិបត្តិការ ដូច្នេះមានន័យថា ទីក្រុងបែរឡាំងនឹងក្លាយជាភាគីចូលដៃដោយផ្ទាល់នៅក្នុងសង្គ្រាមនេះហើយ។ យើងត្រៀមខ្លួនដើម្បីស្ទាក់ចាប់មីស៊ីល Taurus, វាយប្រហារកន្លែងបាញ់បង្ហោះ, អ្នកបញ្ជាបាញ់ ហើយបើចាំបាច់ យើងនឹងវាយប្រហារប្រទេសដែលបញ្ជូនមីស៊ីលនេះមកតែម្តង»។

ទន្ទឹមនឹងការប្រកាសបើកដៃឲ្យអ៊ុយក្រែន អាចយកអាវុធអង្គការណាតូវាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ីនោះ អធិការបតីអាល្លឺម៉ង់ Friedrich Merz ក៏បង្ហើបពីការជួយមីស៊ីល Taurus ទៅឲ្យទីក្រុងកៀវផងដែរ ប៉ុន្តែលោកក៏បញ្ជាក់ដែរថា ទ័ពអ៊ុយក្រែន ត្រូវការពេលច្រើនខែទៀត ដើម្បីរៀនបាញ់មីស៊ីលនេះ។
សូមជម្រាបថា Taurus KEPD 350 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន Taurus Systems GmbH។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងផ្តោតសំខាន់សម្រាប់ការវាយប្រហារច្បាស់ៗ ប្រឆាំងនឹងគោលដៅចូលជ្រៅនៅក្នុងទឹកដីសត្រូវ។

វាមានប្រវែង៥.១ម៉ែត្រ, ប្រវែងស្លាប២.១ម៉ែត្រ, ទម្ងន់ ១ ៤០០គីឡូក្រាម, អាចបំពាក់ក្បាលគ្រាប់បំផ្ទុះពីរដំណាក់ MEPHISTO ទម្ងន់៤៨០គីឡូក្រាម (ធំជាង Storm Shadow)។
Taurus KEPD 350 អាចហោះបានចន្លោះពី៥០០ទៅ៦០០គីឡូម៉ែត្រ ហើយចំពោះតម្លៃវិញ មីស៊ីលនេះមួយគ្រាប់ថ្លៃប្រហែល ១,០៨០,០០០ ដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសជួយអ៊ុយក្រែន ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្តល់ជំនួយយោធាបន្ថែមទៀត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន