ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រកាសជួយអ៊ុយក្រែន ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្តល់ជំនួយយោធាបន្ថែមទៀត
ប្រទេសអាល្លឺម៉ង់ បានប្រកាសជួយទីក្រុងកៀវផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដោយផ្ទាល់និងផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីយកទៅប្រយុទ្ធជាមួយរុស្ស៊ី ក្នុងសង្គ្រាមដែលកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃ។

សេចក្តីប្រកាសនេះគឺចេញពីមាត់អធិការបតី Friedrich Merz ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធទី២៨ខែឧសភាឆ្នាំ២០២៥។
ក្នុងសន្និសីទកាសែតរួមរវាងមេដឹកនាំទាំងពីរ អធិការបតីអាល្លឺម៉ង់និយាយថា «ទីក្រុងប៊ែរឡាំងនឹងគាំទ្រអ៊ុយក្រែនជានិច្ចក្នុងការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិរបស់យើង នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ទាក់ទងនឹងការទិញប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយអ៊ុយក្រែន។ យើងក៏ចង់ធានានូវការផលិតរួមគ្នាដែរ ប៉ុន្តែយើងនឹងមិនបង្ហាញព័ត៌មានលម្អិតជាសាធារណៈនោះទេ»។

ទាក់ទងជំនួយ ក្រសួងការពារជាតិអាល្លឺម៉ង់បញ្ជាក់ថា ទីក្រុងបែរឡាំងនឹងផ្តល់ជំនួយថ្មីទាក់ទងកិច្ចសហប្រតិបត្តិការក្នុងការសាងសង់សព្វាអាវុធ ប្រព័ន្ធការពារអាកាស និងអាវុធផ្សេងទៀត ព្រមទាំងការផ្តល់ហិរញ្ញប្បទាននៃការទំនាក់ទំនងផ្កាយរណប ដែលសរុបទៅមានតម្លៃប្រហែល ៥.៧ពាន់លានដុល្លារអាមេរិក។
ជំនួបរវាងលោក Merz និងហ្សេលេនស្គី គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់អធិការបតីក្នុងការពង្រីកមុខមាត់អាល្លឺម៉ង់ជាអ្នកដឹកនាំគេឡើងវិញ ក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុប ស្របពេលអាមេរិកលែងត្រូវខ្វល់ខ្វាយនឹងអឺរ៉ុប ជាពិសេសលើសង្គ្រាមនៅប្រទេសអ៊ុយក្រែនតែម្តង។

សេចក្តីប្រកាសរបស់លោក Merz កើតឡើងបន្ទាប់ពីអាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អង្គការណាតូ បាញ់ចូលជ្រៅក្នុងដីរុស្ស៊ីបាន លែងរឹតត្បិតដូចមុនទៀតហើយ។
ទង្វើនេះ ធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក ហើយថែមទាំងដាក់ចំៗថា អាល្លឺម៉ង់ ថា កំពុងអុជភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែឆេះ ធំទៅៗ។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា «ការប្រែក្រឡាស់គោលនយោបាយរបស់ទីក្រុងបែរឡាំង បានក្លាយទៅជាសញ្ញានៃការពង្រីកជម្លោះឲ្យកាន់តែធំនិងធ្ងន់ធ្ងរហើយ។ បើរឿងនេះជាការពិត វានឹងបំផ្លាញដល់ការប៉ុនប៉ងសម្រាប់ដំណោះស្រាយដោយសន្តិវិធី»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ចង្អុលចំមុខ អាល្លឺម៉ង់ ថា កំពុងអុជភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែឆេះ ធំទៅៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២១ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


