Connect with us

ជីវិតកម្សាន្ដ

មហាជននិងអ្នកសិល្បៈ បង្ហាញការសោកស្តាយចំពោះមរណភាព លោក វ័រ សារុន ម្ចាស់បទ “នារី​មាកស៉ី”

បានផុស

នៅ

ពិតជារឿងដ៏គួរឱ្យសោកស្តាយជាទីបំផុត ដែលតារាចម្រៀងជើងចាស់ល្បីឈ្មោះម្ចាស់បទ “នារី​មាកស៉ី” និង “បទស្រស់អ្វីស្រស់ម្លេះ” បានទទួលមរណភាពហើយក្នុងជន្មាយុ ៧៧ឆ្នាំ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមព្រះសុរិយា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹងនៅព្រឹកថ្ងៃទី ០២ ខែមិថុនានេះ លោក វ័រ សារុន បានទទួលមរណភាពដោយជរាពាធ។ លោក វ័រ សារុន គឺជាស្រុកបាត់ដំបងដ៏ល្បីល្បាញដែលសំបូរកវីនិពន្ធអ្នកចម្រៀងប្រុសស្រីជាច្រើន ដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈសម័យទំនើប​។   

ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heng Dara បានបញ្ជាក់ដែរថា លោក​ វ័រ​ សារុន​ ក៏ជាកវីនិពន្ធបទចម្រៀងបដិវត្តសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាជាមួយលោក​ ស៉ឹន​ ខាំចាន់តារ៉ុង, លោក​ យិន​ ឌីកាន​ និង​ ទូច​ ឆត្ថា ផងដែរ​។ សូមដួងវិញ្ញាណក្ខន្ធលោកបានសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។

ជាមួយដំណឹងនៃមរណភាពតារាចម្រៀងនិងកវីនិពន្ធរូបនេះ សិល្បករសិល្បការិនីព្រមទាំងមហាជន បានសម្តែងការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងបានចាត់ទុកជាការកាត់បង់ធនធានវីរសិល្បករដ៏ឆ្នើមហើយមានសមត្ថភាពរបស់ខ្មែរ ១រូបទៀត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម