Connect with us

ព័ត៌មានអន្ដរជាតិ

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

បានផុស

នៅ

អាជ្ញាធរនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Mumbai បានចាប់ខ្លួនបុរសជនជាតិឥណ្ឌាម្នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានរកឃើញសត្វល្មូនកម្រនិងមានពិសរាប់សិបក្បាលលាក់នៅក្នុងវ៉ាលីរបស់គាត់ក្នុងអំឡុងពេលគយត្រួតពិនិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC នៅថ្ងៃទី០៣ខែមិថុនានេះ។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមសត្វល្មូនដែលរឹបអូសបាននោះ មានពស់វែកកន្ទុយពីងពាង៣ក្បាល (spider-tailed horned vipers) អណ្ដើកអាស៊ី៥ក្បាល (Asian leaf turtles) និងពស់វែកឥណ្ឌូណេស៊ី ៤៤ ក្បាល ដែលត្រូវបានការពារក្រោមច្បាប់សត្វព្រៃរបស់ប្រទេសឥណ្ឌា។ បុរស​នេះ​បានធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ តែ​​​មិន​ទាន់​​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយទេ។

ច្បាប់ការពារសត្វព្រៃរបស់ប្រទេសឥណ្ឌាហាមឃាត់ការនាំចូលប្រភេទសត្វជិតផុតពូជ ឬត្រូវបានការពារដោយមិនមានលិខិតអនុញ្ញាត និងឯកសារជាមុន។ សត្វល្មូនទាំងនេះត្រូវបានរឹបអូស ហើយការស៊ើបអង្កេតកំពុងដំណើរការ។

គួរបញ្ជាក់ថា ករណី​នេះ​ជា​ករណី​ចុងក្រោយ​បំផុត​ក្នុង​ការ​ប៉ុនប៉ង​រត់ពន្ធ​សត្វព្រៃ​តាម​អាកាសយានដ្ឋាន​ឥណ្ឌា។ ឧបទ្ទវហេតុថ្មីៗរួមមាន ការរត់ពន្ធសត្វទោចជិតផុតពូជ អណ្តើកកម្រ និងសូម្បីតែលលាដ៍ក្បាលក្រពើ ដែលភាគច្រើននាំមកពីប្រទេសថៃ ឬប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលមានការជួញដូរសត្វព្រៃ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៩ វិនាទី មុន

ពូជ្រួញ មានគម្រោងទៅ «ប្រាសាទតាមាន់ និងតាក្របី» ម្តងទៀត ដើម្បីផលិតវីដេអូនិងផ្តិតរូបភាព

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

កូរ៉េខាងត្បូង​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​លោក Yoon ត្រូវ​បាន​បណ្តេញ​ចេញ​ ពាក់ព័ន្ធ​ការ​ប្រកាស​​ច្បាប់អាជ្ញាសឹក

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មនុស្ស១២នាក់រងរបួសក្នុងហេតុការណ៍ចាក់សម្លាប់នៅ​អង្គការ​ទី​ជម្រក​ជន​អនាថា​រដ្ឋ Oregon

ជីវិតកម្សាន្ដ២៧ នាទីutes មុន

វ័យចាស់កាន់តែជ្រេ តែទ្រព្យសម្បត្តិ Tom Cruise កើនឡើងទ្វេរគុណ ក្នុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម