Connect with us

កីឡា

ជើង​ឯក​បាល់ទះ​នារីពិភព​លោក Volleyball Nations League ចាប់ផ្តើមថ្ងៃ​នេះ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​នារី​​ ជើង​ឯក​ពិភព​លោក Volleyball Nations League ឆ្នាំ​២០២៥ ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​នេះ ដោយ​មាន​ក្រុម​ទាំង​អស់​ចំនួន​​១៨​​ដែល​សុទ្ធ​តែ​​ជ្រើស​រើស​ក្រុម​ជម្រើស​ជាតិ​នារី​ខ្លាំង​ៗ​មក​ពី​ទូទាំង​ពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​មាន​២​ដំណាក់​កាល​គឺ ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​៩​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៥។ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៧ និង​ម្ចាស់​ផ្ទះ ប៉ូឡូញ ​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ដែល​ជា​ដំណាក់​កាល​ទី​២។ បើ​ទោះ​ជា​​ ប៉ូឡូញ មិន​ជាប់​ក្នុង​ចំណោម​​ក្រុម​លំដាប់​កំពូល​ទាំង​៧ ក៏​នៅ​តែ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពោល​គឺ​ក្រុម​ឈ្នះ​ឡើង ខណៈ​ក្រុម​ចាញ់​ធ្លាក់ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៥។

ជ័យលាភី​សម្រាប់​ឆ្នាំ​២០២៥​​ មាន​ម្ចាស់​មេដាយ​មាស ម្ចាស់​មេដាយ​ប្រាក់ និង​ម្ចាស់​មេដាយ​សំរិទ្ធ ព្រម​ទាំង​ជ័យលាភី​ឯកត្តជន​ចំនួន​៦​ផ្សេង​ទៀត​គឺ កីឡាការិនី​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ អ្នក​ប៉ះ​សេ​ឆ្នើម លីប៊ើរ៉ូ​ឆ្នើម អ្នក​បិទ​បាំង​កណ្តាល​ឆ្នើម អ្នក​វាយ​ផ្តាច់​ស្តាំ​ឆ្នើម និង​អ្នក​វាយ​ផ្តាច់​ឆ្វេង​ឆ្នើម។

ក្រុម​ជើង​ឯក​ទទួល​បាន​ប្រាក់​រង្វាន់​១លាន​ដុល្លារ លេខ​២​ទទួល​បាន​៥០​ម៉ឺន​ដុល្លារ លេខ​៣​ទទួល​បាន​៣០​ម៉ឺន​ដុល្លារ ហើយ​ចាប់​ពី​លេខ​៤ ដល់៨​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ពី១៨​ម៉ឺន​ដុល្លារ ដល់​៤​ម៉ឺន​ដុល្លារ​អាមេរិក។

គូ​ប្រកួត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា មាន៖

  • បារាំង vs តួកគី
  • ថៃ vs ប៉ូឡូញ
  • ចិន vs បែលហ្ស៊ិក
  • ហួឡង់ vs ជប៉ុន
  • អាមេរិក vs អ៊ីតាលី
  • ដូមីនិក vs ស៊ែប៊ី
  • ឆែក vs ប្រេស៊ីល
  • ប៊ុលហ្គារី vs កាណាដា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ២ ម៉ោង មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការឈ្លានពាន​​កម្ពុជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននៅ​ថៃ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងឈរបញ្ជាផ្ទាល់ដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋភៀសសឹក ៥ទីតាំងជាង ២ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ជុំវិញកង្វល់សេដ្ឋកិច្ចចិន អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម