កីឡា
ក្រុមបាល់ទះបារាំងឡើងលេខ២ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក
ក្រុមបាល់ទះបុរសជម្រើសជាតិបារាំងក្នុងឆ្នាំ២០២៤ ពិតជាធ្វើបានយ៉ាងល្អ ក្រោយពួកគេក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្ដិការណ៍លំដាប់ពិភពលោកចំនួន២គ្រឿងផ្សេងគ្នា។

ក្រុមបាល់ទះបារាំងបានឡើងមកឈរលេខ២ ក្នុងតារាងចំណត់ថ្នាក់បាល់ទះពិភពលោក ជាមួយពិន្ទុសរុប៣៧៨.០៧។ ២០២៤ជាឆ្នាំជោគជ័យបំផុតសម្រាប់ក្រុមបាល់ទះបារាំង ដោយបានឈ្នះជើងឯកលំដាប់ពិភពលោក២ផ្សេងគ្នា។ ពួកគេបានឈ្នះជើងឯក 2024 Men’s Volleyball Nations League និងឈ្នះមេដាយមាស កីឡាអូឡាំពិកឆ្នាំ២០២៤។
ស្ថិតិ១០ប្រកួតចុងក្រោយក្នុងឆ្នាំ២០២៤ ក្រុមបាល់ទះបារាំងឈ្នះ៩លើក និងចាញ់១លើក។ ពួកគេរកបានចំនួន៧២.២៩ពិន្ទុ។ ក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ នៅតែបន្តឈរចំណាត់ថ្នាក់លេខ១ បើទោះជាក្នុងឆ្នាំនេះពួកគេរកបានត្រឹមតែ២៣.២៤ពិន្ទុប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា បារាំង មានឱកាសឡើងឈរលេខ១ ប្រសិនបើពួកគេបន្ដធ្វើបានល្អក្នុងការប្រកួតជើងឯកពិភពលោក 2025 FIVB Men’s Volleyball នៅប្រទេសហ្វីលីពីន។
ការប្រកួតពានរង្វាន់ 2025 FIVB Men’s Volleyball World Championship នឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ការប្រកួតជើងឯកពិភពលោកមួយនេះបានពង្រីកក្រុមឲ្យចូលរួមរហូត៣២ក្រុមដើម្បីចូលរួមប្រកួតប្រជែង ហើយការប្រកួតនឹងធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន