Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដនៅថៃបន្តធ្លាក់ចុះ ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍ត្រឹម ២៧ករណី

បានផុស

នៅ

នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៤៨ករណី ខណៈក្នុងនោះមាន២១នាក់ជាករណីនាំចូល ហើយការឆ្លងក្នុងសហគមន៍មានត្រឹម២៧ករណីករណី។

This image has an empty alt attribute; its file name is c1_1901185-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីថ្មីទាំងអស់ មានមនុស្ស២២នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។

បាងកកមាន១៤ករណី, Samut Sakhon ៦ករណី និង Nakhon Pathom មាន២ករណី។

This image has an empty alt attribute; its file name is 1000x-1.jpg

ទន្ទឹមនោះ ការធ្វើតេស្តសកម្មបានរកឃើញចំនួន៥ករណី ដែលក្នុងនោះមាន៣ករណីនៅបាងកក និង២ករណីនៅ Samut Sakhon។

ចំពោះករណីនាំចូលទាំង២១ករណីរួមមាន ជនជាតិថៃចំនួន១៦នាក់ ហ្វីលីពីនម្នាក់, នេប៉ាល់ម្នាក់, ប៊ែលហ្សិកម្នាក់, ឥណ្ឌាម្នាក់និងរុស្ស៊ីម្នាក់។

This image has an empty alt attribute; its file name is resizecovid19-visit-of-sa-keow-border-checkpoint-who-13.jpg

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៦៦នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៨,៨២១ករណី។ មនុស្សចំនួន ២៧,៣៧៩នាក់បានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៤នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ កូវីដ-១៩៖ ការបិទទ្វារសាលាបង្កផលប៉ះពាល់ ៣ ធំៗចំពោះកុមារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម