ជីវិតកម្សាន្ដ
សុខ រក្សា រំលឹកស្នាដៃនិពន្ធបទភ្លេង សម្រាប់កំពូលតារាចម្រៀងល្បីៗ
ទស្សនិកជននិងអ្នកគាំទ្រមួយចំនួន ទំនងមិនទាន់ដឹងទេថា តារាប្រុសលោក សុខ រក្សា មិនត្រឹមតែមានសមត្ថភាពច្រៀងបានពិរោះនោះទេ គឺលោកក៏មានស្នាដៃនិពន្ធបទចម្រៀងបទភ្លេងបានយ៉ាងស្ទាត់ជំនាញទៀតផង ខណ:មានតារាល្បីៗខ្លះទទួលបានស្នាដៃនិពន្ធរបស់លោកយកទៅច្រៀងផងដែរ។

ជាក់ស្តែងថ្មីៗនេះ លោក សុខ រក្សា បានបង្ហោះរំលឹកស្នាដៃរបស់ខ្លួនតាមរយ:ការនិពន្ធបទភ្លេងច្រៀងដោយតារាចម្រៀងល្បីៗ ដែលមានដូចជា លោក ព្រាប សុវត្ថិ, លោក ខេមរ: សិរីមន្ត, កញ្ញា សុខ ពិសី និងតារាចម្រៀងសម្លេងស្រទន់អ្នកនាង សុគន្ធ និសា ជាដើម។
លោក សុខ រក្សា បានសរសេរភ្ជាប់ខ្លឹមសារអមនឹងចំណងជើងបទចម្រៀងថា “នេះជាស្នាដៃនិពន្ធបទភ្លេងរបស់ខ្ញុំខ្លះៗកន្លងមកដែលខ្ញុំបាននិពន្ធជូនបងប្អូនតារាចម្រៀងរួមអាជីពនៅមានច្រើនទៀត”។ ចំណែកអ្នកនាង កុល ដាវី ដែលជាភរិយាក៏បានលើកសរសើរស្វាមីរបស់ខ្លួន និងប្រាប់ឱ្យបន្សល់ទុកស្នាដៃបន្ថែមទៀត។
គួរម្លឹកថា តារាចម្រៀងលោក សុខ រក្សា និងតារាសម្ដែងសិចស៊ី កុល ដាវី បានរៀបមង្គលការជាមួយគ្នាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ចាប់តាំងពីរៀបមង្គលការរួចមក មហាជនបានសង្កេតឃើញថា អ្នកទាំងពីរបានឃ្លាតឆ្ងាយពីការងារសិល្បៈស្ទើរតែទាំងស្រុងដោយបានងាកទៅពង្រឹងលើការងារជំនួញរកស៊ី និងការបើកវង់តន្រ្តីផ្ទាល់ខ្លួន៕ អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស