Connect with us

ជីវិតកម្សាន្ដ

កុល ដាវី និងស្វាមី ប្រកាសដាច់ខាតមិនទទួលផ្សាយល្បែងស៊ីសង ទោះតម្លៃខ្ពស់ក៏ដោយ

បានផុស

នៅ

តារា​ចម្រៀង​ប្រុស​-​ស្រី​របស់​ខ្មែរ​ពីរ​រូប​ទៀត​ហើយ​បាន​ចេញ​មក​ប្រកាស​រក្សា​ជំហរ​ដាច់ខាត​មិន​ទទួល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ីសង ទោះបី​ក្នុង​តម្លៃ​ខ្ពស់​បែប​ណា​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តារា​ចម្រៀង​អ្នកនាង កុល ដាវី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​កត់​សម្គាល់​ថា ការ​ប្រកាស​ឆន្ទៈ​របស់​តារា​ចម្រៀង​អ្នកនាង កុល ដាវី នេះ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ថ្មីៗ​នេះ តារា​រៀមច្បង​ពហុ​ជំនាញ​អ្នកនាង ខាត់ សុឃីម ចេញ​មក​ប្រកាស​យ៉ាង​ដាច់​ណាត់​ពាក់ព័ន្ធ​ការ​មិន​ទទួល​ផ្សព្វផ្សាយ​នូវ​ពាណិជ្ជកម្ម​ល្បែងស៊ីសង។ ការ​ប្រកាស​នេះ​ទទួល​បាន​ការ​សរសើរ និង​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន។

ឆន្ទៈ​របស់​តារា​ចម្រៀង​អ្នកនាង កុល ដាវី បាន​បញ្ជាក់​ថា «ដូចគ្នា​ណាស់​បង ប្ដី​ប្រពន្ធ​ពួក​ខ្ញុំ ក៏​មិន​ទទួល​ផ្សព្វផ្សាយ​ដែរ ឲ្យ​តែ​ទាក់ទង​នឹង​ល្បែង​ស៊ីសង​មាន​គេ​ទាក់ទង​មក​អញ្ចឹង​ដែរ លុយ​ក៏​ចង់បាន​ដែរ តែ​បើ​បាន​ហើយ​បែរជា​បំផ្លាញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង គឺ​ដាច់ខាត​មិន​ទទួល​ទេ ទោះ​បាន​តម្លៃ​ថ្លៃ​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ»។

តាមរយៈ​ទង្វើ​របស់​អ្នកនាង កុល ដាវី និង​ស្វាមី​លោក សុខ រក្សា ខាង​លើ​នេះ កំពុង​ទទួល​បាន​ការ​គាំទ្រ និង​សរសើរ​ពី​សំណាក់​មហាជន ដែល​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សង្គមជាតិ។ ជាមួយ​នោះ បើ​តាម​ការ​កត់សម្គាល់​នៅ​លើ​បណ្ដាញ​សង្គម​មួយ​រយៈ​ចុងក្រោយ​នេះ គេ​ឃើញ​មាន​ការ​រីក​ដុះដាល​ច្រើន​នូវ​ប្រភេទ​ល្បែង Game online ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម