KPT+
ធ្លាយចចាមអារ៉ាមថា កូនពៅលោកត្រាំ កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយនារីវ័យក្មេងម្នាក់
បារ៉ុន ត្រាំ (Barron Trump) កូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ និងជំទាវទី១ Melania Trump ត្រូវបានគេនិយាយថា កំពុងលួចទាក់ទងជាមួយមិត្តស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ខណៈដែលគាត់ចូលសិក្សានៅសាកលវិទ្យាល័យញូវយ៉ក។

ថ្វីដ្បិតតែអត្តសញ្ញាណមិត្តស្រីរបស់កូនពៅលោកត្រាំ មិនត្រូវបានបង្ហាញឲ្យដឹងនោះ ប្រភពជិតស្និទ្ធនឹងគាត់បានប្រាប់ សារព័ត៌មាន Radar Online ថា គាត់មានមិត្តស្រីដ៏អស្ចារ្យម្នាក់ ហើយតែងតែដើរលេងជាមួយនាងគ្រប់ពេល។ គាត់ក៏មានមិត្តភក្តិ គ្រាន់តែមិនចូលចិត្តការយកចិត្តទុកដាក់ចំពោះគ្នាប៉ុណ្ណោះ។
ប្រភពដដែលបានបន្ថែមថា គាត់កាន់តែដូចម្តាយរបស់គាត់គឺលោកស្រី Melania ពោលគឺរក្សាចរិតស្ងប់ស្ងាត់ ហើយបន្តធ្វើការ។ ជាពិសេស គាត់មិនព្យាយាមធ្វើជាសិស្សពូកែ ឬចូលរួមសកម្មភាពក្នុងសាលាទេ។ ដោយសារតែក្មេងនេះមានចរិតនយោបាយតាំងពីកំណើត។
មុនពេលឪពុកឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ លោកដូណាល់ត្រាំ បាននិយាយអំពីកូណប្រុសពៅ នៅក្នុងបទសម្ភាសន៍មួយនៅលើ PBD Podcast ជាមួយ Patrick Bet-David ។ នៅពេលសួរថាតើកូនប្រុសរបស់គាត់ ល្អជាមួយមនុស្សស្រីឬអត់? លោកបានឆ្លើយថា «ខ្ញុំមិនប្រាកដថាគាត់មានមិត្តស្រីទេ។ គាត់មិនខ្វល់នឹងការនៅម្នាក់ឯងទេ ប៉ុន្តែគាត់ជាបុរសដែលចុះសម្រុងជាមួយមនុស្សគ្រប់គ្នា»។
លើសពីនេះ លោកប្រធានាធិបតីវ័យ៧៨ឆ្នាំក៏បានសរសើរកូនប្រុសរបស់គាត់ថា គេជាមនុស្សឆ្លាត ជាសិស្សពូកែ ក៏ដូចជាក្មេងប្រុសដែលមានចិត្តល្អផងដែរ។
ដោយឡែក លោកស្រី Melania Trump ដែលបង្ហាញមុខក្នុងកម្មវិធី The Five របស់ Fox News បាននិយាយដែរថា កូនប្រុសរបស់លោកស្រីតែងតែរីករាយនឹងថ្នាក់រៀន និងសាស្រ្តាចារ្យដែលបង្រៀន។ គាត់កំពុងធ្វើបានល្អ រីកចម្រើន និងចូលចិត្តការត្រលប់មកទីក្រុងញូវយ៉ក។
បារ៉ុន ត្រាំ ដែលបច្ចុប្បន្នកំពុងសិក្សាផ្នែកធុរកិច្ចនៅសាលា Stern School of Business ហាក់ដូចជាកំពុងរស់នៅក្នុងជីវិតនៅមហាវិទ្យាល័យយ៉ាងសប្បាយរីករាយ។ លើសពីនេះ គ្រប់គ្នាសុទ្ធតែដឹងថា ក្មេងជំទង់រូបនេះគឺមនុស្សដែលស្រីៗជាច្រើនប្រាថ្នានៅជិត និងត្រូវគេចាត់ថាជាបុរសពិត។ ជាពិសេសនោះដោយសារតែរូបរាងខ្ពស់ និងសង្ហា ទើបធ្វើឲ្យទាក់ទាញចិត្តមនុស្សជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


