ព័ត៌មានអន្ដរជាតិ
Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង
មហាសេដ្ឋីអាមេរិកលោក Elon Musk បានទះដៃ និងអបអរសាទរយ៉ាងក្លៀវក្លា ដោយគាំទ្រប្រធានាធិបតីអាមេរិកថ្មី ដូណាល់ ត្រាំ ខណៈដែលកូនពៅលោកត្រាំគឺ បារ៉ុន ត្រាំ (Barron Trump) មានភាពស្ងប់ស្ងាត់ខ្លាំងនៅក្នុងពិធីស្បថឡើងកាន់តំណែងរបស់ឪពុក។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Elon Musk បានបង្ហាញការសាទរជាខ្លាំងជាមួយទឹកមុខដ៏ញញឹមញញែម ហើយនិងលើកមេដៃពីរបង្ហាញពីការគាំទ្រ ព្រមទាំងអបអរសាទរយ៉ាងសប្បាយរីករាយនៅក្នុងសាលប្រជុំ បន្ទាប់ពីប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងដាំទង់ជាតិអាមេរិកនៅលើភពអង្គារនៅក្នុងសុន្ទរកថា ក្រោយការសម្ពោធរបស់លោកនៅ Mount Everest ។ ផ្ទុយពីមហាសេដ្ឋីអាមេរិក កូនប្រុសពៅប្រចាំគ្រួសារត្រាំ ហាក់ដូចជាស្ងប់ស្ងាត់ពេក និងបង្ហាញទឹកមុខនឹងធឹងក្នុងបរិយាកាសដ៏ឪឡារិកនេះ។
បន្ទាប់ពីមហាជមនបានទស្សនានូវឃ្លិបវីដេអូនោះរួច ពួកគេបានផ្ដល់ជាមតិរួមថា Elon គឺជាថាមពលដែលគ្រប់គ្នាចង់បាន ប៉ុន្តែ បារ៉ុន ត្រាំ គឺជាថាមពលដែលតែងតែបង្ហាញដល់មនុស្ស។ វាដូចជានៅសាលាបឋមសិក្សា គ្រូបង្រៀនតែងតែដាក់ក្មេងស្វាហាប់នៅក្បែរសិស្សដែលមានអាកប្បកិរិយាច្រលើសបើស។ Elon Musk តែងតែមើលទៅដូចមិត្តរួមថ្នាក់ដ៏គួរឲ្យរំខានដែលបោះយន្តហោះក្រដាសពីជួរខាងក្រោយ ចំណែកកូនលោកត្រាំ មើលទៅដូចជាប្រធានកិច្ចប្រជុំទូទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ការបន្ទាបខ្លួនរបស់ បារ៉ុន ត្រាំ គឺមិនមែនជារឿងចម្លែកសម្រាប់អ្នកដែលស្គាល់កូនប្រុសពៅលោកត្រាំឡើយ។ ទោះបីជាគាំទ្រឪពុករបស់គាត់ក៏ដោយក្មេងជំទង់វ័យ១៨ឆ្នាំរូបនេះ មិនដែលចេញសេចក្តីថ្លែងការណ៍ជាសាធារណៈទេ។ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី ស្ត្រីទីមួយ Melania បានប្រយ័ត្នប្រយែងក្នុងការរក្សាកូនប្រុសឲ្យនៅឆ្ងាយពីការយកចិត្តទុកដាក់តាមដែលអាចធ្វើទៅបាន។
មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ផ្សេងៗក៏បានបញ្ចាក់ដែរថា បារ៉ុន ត្រាំ តែងតែផ្តល់ដំបូន្មានដល់ប្រធានាធិបតីអាមេរិកថ្មី អំពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោតនៃសម័យ GenZ ដូចជារូបគេជាដើម។ ជាពិសេសនៅក្នុងបទសម្ភាសន៍មួយដែលផ្សាយជាមួយ Fox News លោកត្រាំ ក៏ធ្លាប់បានចែករំលែកដោយមោទនភាព និងសរសើរកូនប្រុសចំៗថា រូបគេពិតជាក្មេងដ៏អស្ចារ្យ ហើយក៏ជាសិស្សល្អបំផុត បើទោះជាគេមានឪពុកជាប្រធាធិបតីអាមេរិកក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុងពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


