ព័ត៌មានអន្ដរជាតិ
បម្រាមធ្វើដំណើររបស់ ត្រាំ ចូលជាធរមាន ចំពេល LA កំពុងផ្ទុះកុបកម្មធ្ងន់ធ្ងរ
បម្រាមរបស់លោក ដូណាល់ ត្រាំ ដែលហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២មិនឲ្យជាន់ដីអាមេរិក បានចូលជាធរមានហើយនៅថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥ ខណៈទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា កំពុងផ្ទុះកុបកម្មធ្ងន់ធ្ងរ។

កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ លោក ត្រាំ បានចុះហត្ថលេខាលើបម្រាមនេះ ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ។
ប្រទេសចំនួន១២ ដែលជាប់ក្នុងបញ្ជីពណ៌ក្រហមហាមចូលអាមេរិកដាច់ខាត មានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។
យ៉ាងណា ក្រៅតែពីប្រទេសខាងលើ ប្រទេសចំនួន៧ទៀតដូចជា៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡា ក៏ត្រូវជាប់ក្នុងបញ្ជីពណ៌ទឹកក្រូចផងដែរ ដែលមានន័យថា ហាមឃាត់ផ្នែកខ្លះ។

ការចូលជាធរមាននៃបម្រាមនេះ គឺស្របពេលបាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ នៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រែក្លាយទៅជាអំពើហិង្សា បង្ខំឲ្យប្រធានាធិបតីអាមេរិក ប្រើកម្លាំងដើម្បីបង្ក្រាប។
លោក ត្រាំ បានសម្រេចបញ្ជូនឆ្មាំជាតិ ២ ០០០នាក់ទៅបង្ក្រាបកុបកម្ម និងចេញបញ្ជាឲ្យចាប់ខ្លួនរាល់អ្នកទាំងឡាយណា ដែលពាក់ស្រោមមុខទៀតផង។
កុបកម្មនេះផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បើកប្រតិបត្តិការជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនេះ ខណៈអភិបាលរដ្ឋលោក Gavin Newsom ជំរុញឲ្យលោក ត្រាំ ដកបញ្ជាដាក់ពង្រាយកងទ័ពវិញ ហើយថែមគំរាមប្តឹងរដ្ឋបាលទៀតផង ជុំវិញអ្វីដែលលោកហៅថាជា «ទង្វើខុសច្បាប់»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


