កីឡា
លោក កែវ រ៉េមី បណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់កីឡា និងជៀសឲ្យផុតពីបងតូច-បងធំ
ប្រធានសហព័ន្ធតេក្វាន់ដូ ITF បណ្ដុះស្មារតីយុវជនដែលមកចូលរួមបិទការប្រកួតជើងឯកកីឡាមធ្យមសិក្សាថ្ងៃមិញនេះឲ្យឆ្លៀតហ្វឹកហាត់កីឡាដើម្បីមានសុខភាពល្អ និងជៀសឲ្យផុតពីការដើរលេងបងតូច-បងធំ បង្ហោះម៉ូតូជាដាច់ខាត។

លោក កែវ រ៉េមី
លោក កែវ រ៉េមី បានលើកឡើងទៅកាន់យុវជនដែលមកចូលរួមក្នុងពិធីខាងលើកាលពីថ្ងៃមិញនេះថា កីឡាធ្វើឲ្យម្នាក់ៗមានសុខភាព រាងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ។ កីឡាធ្វើឲ្យម្នាក់ៗមានវិន័យ និងចេះសាមគ្គីគ្នា ដូច្នេះគ្រប់គ្នាគួរចាប់ហ្វឹកហាត់កីឡាដែលខ្លួនស្រឡាញ់ ឬហ្វឹកហាត់តេក្វាន់ដូ ITF ដូចអ្នកដែលប្រកួតនេះរឹតតែល្អ។

ទិដ្ឋភាពបិទការប្រកួត
ហាត់កីឡាធ្វើឲ្យមានកិត្តិយស និងជៀសវាងការដើរលេងអត់ប្រយោជន៍បង្កចលាចលបងតូច-បងធំនាំឲ្យដល់ការប៉ះពាល់ដល់សង្គមជាតិ។ ហេតុដូចនេះហើយយុវជនទាំងអស់ត្រូវធ្វើខ្លួនជាពលរដ្ឋល្អ និងចាប់ហាត់កីឡាទាំងអស់គ្នា។

ទិដ្ឋភាពបិទការប្រកួត
បញ្ជាក់ដែរថា ការប្រកួតជើងឯកកីឡាសិស្សមធម្យសិក្សាឆ្នាំ២០២៥ ដំណើរការចាប់ពីថ្ងៃទី៦ ដល់ ១៤ ខែមិថុនា នៅរាជធានីភ្នំពេញ។ ការប្រកួតនេះមាន១៤ប្រភេទកីឡាត្រូវប្រកួតប្រជែង។ កីឡាតេក្វាន់ដូ ITF ក៏បានដាក់ឲ្យប្រកួតប្រជែងផងដែរចាប់ពីថ្ងៃទី៦ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៥។ សហព័ន្ធបានធ្វើពិធីបិទបញ្ចប់ទៅហើយកាលពីរសៀលថ្ងៃមិញនេះក្រោមអធិបតីភាពលោក កែវ រ៉េមី ប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំ សិស្សានុសិស្សជាច្រើននាក់៕


អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


