កីឡា
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ធានាសុវត្ថិភាព ១០០% ចំពោះក្រុមមកពីថៃចូលរួមព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី២
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ហើយបញ្ជាក់ទៀតថាលោកនឹងធានាសុវត្តិភាព ១០០% ជូនក្រុមតេក្វាន់ដូ ITF ខាងថៃ ដែលនឹងមកចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅចុងខែមិថុនា ឆ្នាំ២០២៥ នេះ។

លោក កែវ រ៉េមី
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ភាគីខាងថៃ អាណាព្យាបាល និងកីឡាករ កីឡាការិនីកំពុងស្ទាក់ស្ទើរក្នុងការមកចូលរួមប្រកួតព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ ៣០ មិថុនា។
ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ហើយបញ្ជាក់ទៀតថាលោកធានាសុវត្ថិភាព ១០០% មិនមានអ្នកណាធ្វើអ្វី ឬប៉ះអ្វីទៅដល់ក្រុមតេក្វាន់ដូ ITF មកពីប្រទេសថៃនោះទេ។ កីឡានាំបង្កើតមិត្តភាព កីឡានាំមកនូវសន្តិភាព សន្តិភាពនាំមកនូវការអភិវឌ្ឍន៍ ក្នុងវិស័យកីឡា។

លោក កែវ រ៉េមី
លោកទេសរដ្ឋមន្ត្រីខាងលើបន្ថែមទៀតថា ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីខាងថៃទាំងអស់សូមកុំបារម្ភ សុខសុវត្ថិភាពកម្ពុជាគឺធានាជូន និងសូម្បីតែពាក្យសម្ដីក៏មិនឲ្យមានការប៉ះពាល់ដល់សតិអាម្មណ៍នោះឡើយ។ ក្រោយទទួលបានដឹណឹងបែបនេះភាគីខាងថៃមានការសប្បាយចិត្ត និងកំពុងសម្របសម្រួលដើម្បីបានមកចូលរួមឡើងវិញ។

លោក កែវ រ៉េមី
បញ្ជាក់ដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥។ ប្រទេសដែលនឹងចូលរួមមាន ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រទេសវៀតណាម៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


