Connect with us

ព័ត៌មានអន្ដរជាតិ

UN នឹងបោះឆ្នោតលើបទឈប់បាញ់នៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌

បានផុស

នៅ

មហាសន្និបាតអង្គការសហប្រជាជាតិ គ្រោងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ លើដំណោះស្រាយដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួនដោយក្រុមហាម៉ាស និងការទទួលបានជំនួយមនុស្សធម៌ដែលមិនមានការរឹតបន្តឹងតាមរយៈច្រកព្រំដែន​ឆ្លង​កាត់​អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែមិថុនានេះ។

ការផ្ទុះកើតចេញពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនដូចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលថ្មីៗនេះ សហរដ្ឋអាមេរិកបានរារាំងដំណោះស្រាយបទឈប់បាញ់នៅតំបន់ហ្គាហ្សា មហាសន្និបាតអង្គការសហប្រជាជាតិមិនមានសិទ្ធិវេតូ​ពី​ប្រទេសណា​នោះទេ។ ដំណោះស្រាយថ្មីនេះ​ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ប៉ុន្តែវានឹងមិនចាប់​បង្ខំ​ឲ្យ​​អនុវត្ត​​ពី​ប្រទេសដែលពាក់​ព័ន្ធ​នោះទេ​​​។

ដំណោះស្រាយនេះក៏សំដៅលើសេចក្តីសម្រេចក្នុងខែមីនាពីតុលាការយុត្តិធម៌អន្តរជាតិដែលបានប្រាប់អ៊ីស្រាអែលឱ្យបើកច្រកព្រំដែនបន្ថែមទៀតដើម្បីផ្តល់ជំនួយ។ ដំណោះស្រាយនេះរំលឹកអ៊ីស្រាអែលថា នៅក្រោមច្បាប់អន្តរជាតិ ត្រូវតែអនុញ្ញាត​ឱ្យអាហារ និងជំនួយផ្សេងទៀតទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា។

(រូបភាព៖ AP)

ដំណោះស្រាយនេះគាំទ្រដំណោះស្រាយរដ្ឋពីរ និងការចរចាសន្តិភាពដែលកំពុងបន្តដឹកនាំដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ខ្លះនិយាយថា ដំណោះស្រាយនេះមិនបាននិយាយអំពីការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលា ឬទាមទារឱ្យក្រុមហាម៉ាស់​​បញ្ជប់​ការ​ប្រើប្រាស់​អាវុធ ដែលជាចំណុចសំខាន់ពីរដែលសហរដ្ឋអាមេរិកជឿថាមានសារៈសំខាន់។

ការវាយប្រហារ​​របស់​ក្រុមហាម៉ាស​នាពេលនោះបានសម្លាប់មនុស្ស ១២០០នាក់ ខណៈដែលជនជាតិប៉ាឡេស្ទីនជាង ៥៥០០០ នាក់ត្រូវ​បានស្លាប់នៅក្នុងការវាយប្រហារសងសឹក​របស់​យោធារបស់អ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា៕

ប្រជាជនប៉ាឡេស្ទីនប្រមូលសំណល់ដែលនៅសល់ពីការផ្ដល់ជំនួយ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម