សន្តិសុខសង្គម
Update៖ ករណីឆេះនៅខណ្ឌពោធិ៍សែនជ័យបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ៤នាក់ មានទាំងកូនតូចអាយុ៩ខែ
ករណីគ្រោះអគ្គិភ័យដែលកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៣មិថុនានេះនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យសមាជិកគ្រួសារចំនួន៤នាក់ មានម្ដាយ ឪពុក និងកូន២នាក់បានបាត់បង់ជីវិតក្នុងអណ្ដាតភ្លើងគួរឲ្យអាណោចអាធម៌។ នេះបើតាមរបាយការណ៍របស់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០។

តាមរបាយការណ៍ ករណីនេះបានកើតឡើងនៅវេលាម៉ោង០៥និង០៥នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួសជុល និងលក់គ្រឿងម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកខោអាវ ស្ថិតតាមផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ខពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៥ម៉ែត្រ គុណ២០ម៉ែត្រ ឆេះខូចខាតសម្ភារមួយចំនួន។

ជនរងគ្រោះក្នុងករនីអគ្គិភ័យនេះមានឈ្មោះ ហេង សុវណ្ណខយ ភេទប្រុស អាយុ៣៨ឆ្នាំ (ឪពុក) ឈ្មោះ ប៊ុត ពុធ ភេទស្រី អាយុ៣២ឆ្នាំ (ម្តាយ) កូនស្រីទី១ឈ្មោះឃឿងខយ បុត្រី ភេទស្រី អាយុ១០ឆ្នាំ កូនស្រីទី២ឈ្មោះ ឃឿងខយ សុវណ្ណម៉ី ភេទស្រី អាយុ៩ខែ។
ទោះបីយ៉ាងណា កម្លាំងជំនាញនៅមិនទាន់បញ្ជាក់ណពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


