ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថា បើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រទេសនេះនឹងខ្ទេចហ្មត់
ជាប្រតិកម្មលើកដំបូងចាប់តាំងពីអ៊ីស្រាអែលនិងអ៊ីរ៉ង់ បាញ់គ្នាយ៉ាងកក្រើក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើមិនដូច្នោះទេប្រទេសនេះត្រូវខ្ទេចហ្មត់។ លោកថែមទាំងបញ្ជាក់ដែរថា លោកធ្លាប់ទុកឱកាសឲ្យទីក្រុងតេហេរ៉ង់ដែរ ប៉ុន្តែពួកគេមិនព្រមចាប់យកសោះ។

លោកត្រាំព្រមានបែបនេះនៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ក្រោយពេលអ៊ីស្រាអែល បើកប្រតិបត្តិការ «Rising Lion» វាយប្រហារអ៊ីរ៉ង់ ឈានដល់ការសម្លាប់មេទ័ពនិងមន្ត្រីកំពូលៗជាច្រើនរូប រីឯអ៊ីរ៉ង់ឯណោះក៏បើកការសងសឹកវិញក្តៅៗផងដែរ។
លោកត្រាំសរសេរថា ការវាយប្រហារលើកក្រោយរបស់អ៊ីស្រាអែលនឹងខ្លាំងជាងនេះទៀត។ នៅក្នុងដៃអ៊ីស្រាអែល កំពុងមានអាវុធល្អនិងគ្រោះថ្នាក់បំផុតលើលោកដែលផលិតដោយអាមេរិក។ អ៊ីរ៉ង់នឹងប្រឈមជាមួយរឿងដែលអាក្រក់បំផុតពុំធ្លាប់មាន បើបដិសេធកិច្ចព្រមព្រៀង។

ការព្រមានរបស់លោកត្រាំកើតឡើងមុនពេល បេសកជនពិសេសរបស់សហរដ្ឋអាមេរិក Steve Witkoff គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នៅទីក្រុង Muscat ប្រទេសអូម៉ង់ នាថ្ងៃអាទិត្យទី១៥ខែមិថុនា ដើម្បីពិភាក្សារឿងនុយក្លេអ៊ែរ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ប្រភពពីមន្ត្រីអាមេរិក កិច្ចប្រជុំនេះនឹងផ្តោតលើការឆ្លើយតបនាពេលខាងមុខរបស់អ៊ីរ៉ង់ ចំពោះសំណើរបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
មុនជំនួបនេះ ទីក្រុងតេហេរ៉ង់ ធ្លាប់បានលើកឡើងថា សំណើរបស់អាមេរិកគឺ«មិនអាចទទួលយកបានទេ» ហើយបានប្រាប់ថា ខ្លួនគ្រោងនឹងបង្ហាញសំណើតបតក្នុងពេលឆាប់ៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំនានាឲ្យភាគីជម្លោះអ៊ីស្រាអែលនិង អ៊ីរ៉ង់ចរចាគ្នា ខុសគេតែ ដូណាល់ ត្រាំ

-
នយោបាយ១៩ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា