Connect with us

ព័ត៌មានជាតិ

ភ្នំធិបតីនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងរយៈពេលខ្លីខាងមុខនេះ

បានផុស

នៅ

នេះជាលើកទីពីរហើយ ដែលមន្រ្តីថ្នាក់ក្រសួង និងថ្នាក់ខេត្តបាត់ដំបង បានចុះពិនិត្យលើកគោលដៅភ្នំធិបតីក្នុងស្រុកគាស់ក្រឡ ដើម្បីរៀបចំឱ្យក្លាយជាគោលដៅទេសចរណ៍ពិសេសមួយទៀត ក្រោយការរៀបចំនៅភ្នំសំពៅដោយជោគជ័យលើវិស័យ ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះពិនិត្យលើទីតាំងខាងលើនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួម និងដឹកនាំពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាថ្នាក់ដឹកនាំទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងលោក ឆាយ ម៉ាទីណាល់ ជាអភិបាលរងខេត្តទទទួលបន្ទុក ព្រមទាំងមាជិកសមាជិកានៃគណៈកម្មាធិការអភិវឌ្ឍន៍ ទេសចរណ៍ខេត្តបាត់ដំបង និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តសរុបទាំងអស់ចំនួន៣៨រូប។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា កិច្ចប្រជុំស្តីពីការតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍទេសចរណ៍ឆ្នាំ ២០២៥ ដើម្បីត្រៀមរៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តបាត់ដំបងឆ្នាំ២០២៦-២០៣០ ដើម្បីលើកកម្ពស់លើវិស័យទេសច រណ៍ក្នុងខេត្តបាត់ដំបងឱ្យបានកាន់តែមានវិសាលភាពនៅទូទាំងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំទទួលបានធាតុចូលមតិយោបល់និងសំណូមពរល្អៗពីអ្នកពាក់ព័ន្ធផងដែរ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ដាក់គោលដៅ ត្រៀមផែនការ និងស្នើ សុំគោលការ និងការអន្តរាគមន៍ដល់ថ្នាក់ដឹកនាំបន្ថែម ក្នុងការអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ អង្គប្រជុំបានឯកភាព និងគាំទ្រលើផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ដែលកំពុងអនុវត្តលើផែនការសកម្មភា ពក្នុងការរៀបចំកែលម្អ និងអភិវឌ្ឍនៅតំបន់ភ្នំធិបតី ដែលស្ថិតនៅភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មាន ចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ភ្នំនេះមានទំហំប្រមាណ ២៥០ហិកតា ដើម្បីឱ្យក្លាយជាទៅគោលដៅទេ សចរណ៍ដ៏ទាក់ទាញបែបអេកូ-ទេសចរណ៍ ទេសចរណ៍បែបសាសនា និងកសិ-ទេសចរណ៍ ក្នុងពេលដ៏ខ្លីខាងមុខនេះ តែពុំមា នការបញ្ជាក់ថាតើត្រូវអនុវត្តន៍នៅពេលណានៅឡើយ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំ និងកែច្នៃលើទីតាំងភ្នំធិតីតាមការគ្រោងទុក ត្រូវមានការរៀបចំដូចជា ដាក់ស្លាកឈ្មោះរមណីយដ្ឋាន(ដាក់ផ្លូវចូល),ដាក់បង្គោលកំណត់ដែនរមណីយដ្ឋាន,រៀបចំស្លាកបង្ហាញពត៌មានទេសចរណ៍,រៀបចំស្លាករមណីយដ្ឋាន(និមិត្តសញ្ញារមណីយដ្ឋាន),រៀបចំចំណតសមស្រប,រៀបចំទីសក្ការៈបូជា,រៀបចំបុស្តិ៍យាម និងកន្លែងផ្តល់ពត៌មានទេសចរណ៍។ ព្រមទាំងរៀបចំសាងសង់បង្គន់អនាម័យ,រៀបចំសួនច្បារ និងកន្លែងថតរូប,រៀបចំកន្លែងអង្គុយសម្រាក,រៀបចំជណ្តើរឈើឡើងភ្នំនិងបង្កាន់ដៃដែលបច្ចុប្បន្នឡើងតាមផ្លូវចាស់គឺឡើងតាមថ្ម,រៀបចំដាក់ភ្លើងបំភ្លឺ,រៀបចំកន្លែងសមាធិ,រៀបចំទីតាំងសម្រាប់Visit Flow(អាចរៀបចំជាផ្លូវដើរលក្ខណៈស្ពានឈើ),រៀបចំដាក់មគ្គុទេសក៍ទេសចរប្រចាំ ការរៀបចំសាងសង់កន្លែងលក់វត្ថុអនុស្សាវរីយ៍និងវត្ថុដង្វាយទីសក្ការៈ,រៀបចំកន្លែងលក់ភេសជ្ជៈនិងអាហារបួសឬអាហារសម្រន់សម្រាប់ភ្ញៀវ,រៀបចំភូមិជុំវិញ ឬសហគមន៍ចូលរួមជាមួយរមណីយដ្ឋាន ជាដើម។

លោកថា ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ឲ្យបានកាន់តែទូលំទូលា យថែមទៀតស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលដាក់ចេញដោយសម្តេ ចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងពាក្យស្លោក “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” ដែលដាក់ចេញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ចំណែកពាក្យស្លោកថា “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” បានដាក់ចេញដោយមហាគ្រួសារក្រសួងទេសចរណ៍ ផងដែរ។

បើតាមលោកអនុរដ្ឋលេខាធិការ “យើងតែងតែលើកឡើងថា រដូវកាលភ្ញៀវតិច “Low Season”ចន្លោះពីខែឧសភា ដល់ខែ តុលា(រដូវមានភ្លៀងធ្លាក់)នោះ ត្រូវបានក្រសួងទេសចរណ៍បានប្តូរមកប្រើជាពាក្យថាជារដូវកាលបៃតង”Green Season” ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នារដូវកាលនេះ ពីព្រោះរដូវកាលបៃតងគ្រប់ទីកន្លែង ពោរពេញទៅដោយភាព ស្រស់បំព្រង និងមានភាពបៃតង៕

អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចតេជោ ហៅពលករខ្មែរធ្វើការនៅថៃរូតរះវិលចូលប្រទេស ព្រោះយោធា និងអ្នកជ្រុលនិយមខ្លះនឹងធ្វើបាបខ្មែរ

ព័ត៌មានជាតិ៦ នាទីutes មុន

លោក នេត្រ ភក្រ្តា៖ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មាន គ្រាជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

សាស្ត្រាចារ្យ និងនិស្សិត “NUM” ៨០នាក់ ចុះទស្សនកិច្ចសិក្សាគោលដៅទេសចរណ៍មួយចំនួន ក្នុងខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ៖ «យើងទុក​ពេល​ឲ្យ​អ៊ីរ៉ង់៦០ថ្ងៃ តែ​ថ្ងៃនេះគឺថ្ងៃ​ទី​៦១ហើយ»

ព័ត៌មានជាតិ៥៦ នាទីutes មុន

ពលរដ្ឋស្នើសុំឱ្យសង្កាត់អូរឫស្សី ជួយពន្លឿនការងារស្ថាបនាផ្លូវមួយខ្សែ ប្រវែងជាង ៧គីឡូមែត្រ (កាប៉ូ-ម្រ៉ើម)

Sokha Hotels

ព័ត៌មានពេញនិយម