ព័ត៌មានជាតិ
ចំណូលរបស់រោងចក្រ Grand Twins ថយចុះបន្តិចក្នុងត្រីមាសទី១ឆ្នាំនេះ
ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ Grand Twins (International) បានរាយការណ៍ពីការសម្រេចបានប្រាក់ចំណូលក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានចំនួន ១៤,៧៥ លាន ដុល្លារអាមេរិកថយចុះ ៨,៥៦% ធៀបនឹងត្រីមាសទី១ឆ្នាំ២០២៤ ខណៈខ្លួនទទួលបានចំណេញសុទ្ធសរុបចំនួន ៧៤ ៦៩៥ ដុល្លារអាមេរិកកើនចំនួន ៤ ២៤៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាកាលពីចុងសប្តាហ៍នេះ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានចំនួន ៣៨១,៥០៤ ពាន់លានរៀល ថយចុះ ០,៧៦% និងមូលធនសរុប មានចំនួន ២៨១ ពាន់លានរៀល ថយចុះ០,៥២%។
លោក Yang Po Yu ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងនៅក្នុងរបាយការណ៍នោះថាចាប់តាំងពីបង្កើតក្រុមហ៊ុននៅឆ្នាំ២០០៧ ក្រុមហ៊ុនរបស់លោកបានបង្កើត និង ពង្រីកផលិតផលរបស់ខ្លួនតាមតម្រូវការរបស់អតិថិជន ហើយដែលអាចចាត់ទុកថា ជារោងចក្រកាត់ដេរមួយដែលឈានមុខគេនៅកម្ពុជា។

លោកថា៖«ក្រុមហ៊ុនជឿជាក់ទៅលើសមត្ថភាពក្នុងការបង្កើត អភិវឌ្ឍ និងចែកចាយ ផលិតផលទៅអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ ក្រុមប្រឹក្សាភិបាលនៅតែខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងយ៉ាងល្អជាមួយអតិថិជនរបស់ខ្លួន ជាពិសេសអតិថិជន ចម្បងរបស់ក្រុមហ៊ុន ក្នុងគោលបំណងទទួលបានការកើនឡើងនៃការបញ្ជាទិញសម្រាប់ឆ្នាំ២០២៥ និងព្យាយាមក្នុងការ សហការជាមួយដៃគូនានា ដើម្បីទទួលបានចំណូលាផ្សេងៗទៀត ដូចជា តាបរយៈការទទួលដេរបន្ត ការកាត់ដេរ និងវេចខ្ចប់ ដើម្បីរក្សាស្ថេរភាព និងបង្កើនចំណូលឲ្យបានច្រើនជាងបណ្តាឆ្នាំកន្លងទៅសម្រាប់ក្រុមហ៊ុន»។
បើយោងតាមលោក Yang Po Yu ចំពោះត្រីមាសនានា ឆ្នាំ២០២៥ ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើរ ឡើងក្នុងការពង្រឹងអភិបាលកិច្ចសាជីវកម្មល្អលស់ក្រុមហ៊ុន ហើយនៅតែប្រកាន់ខ្ជាប់នូវទស្សនវិស័យ និងបេសកកម្ម ដែលបានកំណត់ពីឆ្នាំមុនៗ។
«ជាទិសដៅសម្រាប់ត្រីមាសនានា ឆ្នាំ២០២៥ ក្រុមហ៊ុន សង្ឃឹមថា នឹងទទួលបានប្រាក់ ចំណេញល្អប្រសើរជាងត្រីមាសនានា នាឆ្នាំកន្លងទៅ» នេះបើតាមលោក Yang Po Yu៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន