Connect with us

សន្តិសុខសង្គម

ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុល​សងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ

បានផុស

នៅ

មហាជនអ្នកគាំទ្រមានក្តីអាណិតជាពន់ពេកចំពោះតារាសម្តែង និងគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរកញ្ញា ពេជ្រ ចរណៃ ដែលត្រូវខាតបង់ហាងទាំងស្រុងដោយសារករណីអគ្គិសភ័យលេបត្របាក់ទីតាំងអាហារដ្ឋានអស់ទាំងស្រុងកាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

Oplus_0
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ស្ថិតនៅទីតាំងហាងរបស់តារាសម្តែងល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោករាជ ធានីភ្នំពេញ។អគ្គិសភ័យនេះបានលេបត្របាក់ហាងទាំងស្រុងប៉ុន្តែសំណាងល្អពុំមានមនុស្សគ្រោះថ្នាក់។

Oplus_0

តារាស្រីដែលតែងតែលេចធ្លោតាមរយ:ការងារសង្គមកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យអគ្គិសភ័យលេបត្របាក់ហាងនាងស្ទើរអស់ទាំងស្រុងនេះ បណ្តាលមកពីខ្សែភ្លើងដែលដំបូងឡើយឆេះរាលដាលចេញពីពីដានខាងលើទើបធ្វើឲ្យអណ្តាតភ្លើងឆេះយ៉ាងសន្ទោសន្ទៅត្រឹមរយ:ពេលប្រមាណជាង១០នាទី។

បើតាមកញ្ញា ពេជ្រ ចរណៃ សម្ភារ:ដែលនាងបានរៀបចំនៅផ្នែកខាងគ្រោងនឹងបើកជាអាហារដ្ឋានម្ហូបខ្មែរ និងកន្លែងដើម្បីបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ គឺត្រូវឆេះខូចខាតអស់ទាំងស្រុងតែម្តង។ នាងបន្តថា សម្ភារ:ដែលឆេះនោះគិតជាទឹកប្រាក់គឺខ្ទង់រាប់ម៉ឺនដុល្លារ ខណ:នាងត្រូវប្រមូលលក់របស់របរអស់ពីខ្លួន និងខ្ចីធនាគារមករកស៊ីបន្ថែមផងដែរ។

Oplus_0

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់បន្ថែមថា រឿងកាន់តែធ្ងន់ជាងនេះទៅទៀត គឺនាងត្រូវទទួលខុសត្រូវក្នុងការជួសជុលផ្ទះដែលខ្លួនជួលគេដើម្បីបើកហាងរកស៊ី(ផ្ទះឆេះ) នេះដែលគិតជាទឹកប្រាក់ត្រូវចំណាយរហូតខ្ទង់៥០ឬ៦០ម៉ឺនដុល្លារឯណ្ណោះ។ ទោះយ៉ាងកញ្ញា ពេជ្រ ចរណៃ និយាយថា នាងត្រូវតែរកលុយដើម្បីយកមកជួសជុលសងម្ចាស់គេវិញដោយទំនូលខុសត្រូវថ្វីត្បិតពេលនេះនាងត្រូវអស់លុយពីខ្លួនហើយក្តី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម