ជីវិតកម្សាន្ដ
លក្ខិណា យ៉ានុត ប្រកាសថា ខ្លួននឹងជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកឥតគិតថ្លៃ ក្នុងស្មារតីខ្មែរតែមួយ
អ្នកផលិតនិងផ្សព្វផ្សាយផលិតផលដ៏មានប្រជាប្រិយ កញ្ញា លក្ខិណា យ៉ានុត ដែលមហាជនតែងស្គាល់តាមរយៈមាតិកាកំប្លុកបំប្លែង ដៃគូជាមួយលោក ភីយ៉ូ បានប្រកាឆន្ទៈរបស់ខ្លួនក្នុងស្មារតីខ្មែរតែមួយ ដោយនឹងធ្វើការផ្សព្វផ្សាយឥតគិតថ្លៃ សម្រាប់អ្នកដែលមានយីហោផលិតខ្មែរ ផលិតផលក្នុងស្រុក។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩មិថុនានេះ លក្ខិណា យ៉ានុត បានរៀបរាប់តាមរយៈសារពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា “នាងខ្ញុំ លក្ខិណា យ៉ានុត នឹងធ្វើការប្រម៉ូតជូន Free សម្រាប់បងប្អូនដែរមានយីហោផលិតខ្មែរ ផលិតផលក្នុងស្រុក ចែករំលែកចេញពីបេះដូង”។
ការប្រកាសនេះ ត្រូវបានមហាជនចាត់ទុកថា មិនត្រឹមតែជាការរួមចំណែកក្នុងការជួយសង្គមជាតិប៉ុណ្ណោះទេ តែបានជំរុញឱ្យមានការរីកចម្រើនទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព ខ្មែរតែមួយ ខ្មែរដើម្បីខ្មែរ ។ ពិសេស ក្នុងកាលៈទេសៈដ៏សំខាន់ ពោលគឺពេលដែលកម្ពុជា កំពុងជំរុញនិងលើកទឹកចិត្តឱ្យផុសផុលប្រើប្រាស់ផលិតផលក្នុងស្រុកទ្វេឡើង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


