Connect with us

កីឡា

ក្រុម​ជម្រើសជាតិ ៦ ប៉ុណ្ណោះ ធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក Nations League

បានផុស

នៅ

ព្រឹត្តិការណ៍បាល់ទះពិភពលោកផ្នែកបុរស FIVB Men’s Volleyball Nations League បានបង្កើតឡើងអស់រយៈពេល ៧ ឆ្នាំហើយ ខណៈមានក្រុមជម្រើសជាតិ ៦ ប៉ុណ្ណោះ ធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះ។

ក្រុមបាល់ទះជម្រើសជាតិ បារាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League នេះ បានផ្តួចផ្តើមឡើងនៅឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានរៀបចំការប្រកួតជាផ្លូវនៅឆ្នាំ ២០១៨ ដែលពេលនោះ បារាំង ធ្វើជាម្ចាស់ផ្ទះ។

ចំនួនជម្រើសជាតិធ្លាប់ឈ្នះមេដាយ

ក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ VNL នេះ ដែលគិតពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិ បារាំង គឺជាក្រុម​ជោគជ័យជាងគេ ដោយ​បាន​ឈ្នះមេដាយសរុបដល់ទៅ ៤ គ្រឿង​គឺ មេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿង។

បន្ទាប់មក រុស្ស៊ី គឺជាក្រុម ជោគជ័យទី ២ ក្នុងនោះពួកគេឈ្នះមេដាយសរុបចំនួន ២ គ្រឿង ពោលគឺមេដាយមាសទាំង ២ គ្រឿង។ ប្រការ​នេះ​មាន​ន័យ​ថា រុស្ស៊ី​ បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​២​លើកគឺ​ឈ្នះ​មេដាយ​មាស​ទាំង​ពីរ​លើក ប៉ុន្តែ​ដោយសារ​ប្រទេស​នេះ​មាន​សង្គ្រាម​ជា​មួយ​ អ៊ុយក្រែន ទើប​មិន​បាន​ចូល​រួម​ប្រកួត​នៅ​ឆ្នាំ​បន្ត​បន្ទាប់។ ចំពោះ ប៉ូឡូញ ឈរនៅលេខ ៣ ក្នុងនោះពួកគេធ្លាប់ឈ្នះមេដាយ ៥ គ្រឿង រួមមានមេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធ ៣ គ្រឿង។

ប្រេស៊ីល ឈរនៅលេខរៀងទី ៤ ក្នុងនោះពួកគេឈ្នះមេដាយសរុប ១ គ្រឿង គឺជាមេដាយមាស។ ចំណែក សហរដ្ឋអាមេរិក ឈរនៅលេខរៀងទី ៥ ដោយពួកគេធ្លាប់ឈ្នះមេដាយសរុបចំនួន ៤ គ្រឿង ក្នុងនោះមាន ប្រាក់ ៣ និងសំរឹទ្ធ ១។ ចុងក្រោយក្រុមជម្រើសជាតិ ជប៉ុន គឺជាក្រុម អាស៊ី តែមួយគត់ ដែលធ្លាប់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះពួកគេឈ្នះសរុបចំនួន ២ គ្រឿង រួមមានប្រាក់ ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿង។

ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ VNL ផ្នែកបុរសសម្រាប់ឆ្នាំ ២០២៥ បានបញ្ចប់ការប្រកួតសប្តាហ៍ទី ១ នៃជុំដំបូងហើយ ខណៈសប្តាហ៍ទី ២ នឹងធ្វើឡើងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម