ព័ត៌មានអន្ដរជាតិ
ដឹងថាមិនអាចរស់បន្តបាន បុរសចិនមានជំងឺជាប់កាយ ចូលរួមថ្ងៃមង្គលកូនលើកចុងក្រោយ
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ពិសេសមួយកាលពីពេលថ្មីៗនេះ បានធ្វើឡើងនៅក្នុងខេត្ត Shandong នៃប្រទេសចិន ដែលធ្វើឲ្យមហាជនជាច្រើនលួចស្រក់ទឹកភ្នែក នឹកអាណិតដល់បុរសចំណាស់ ថ្វីដ្បិតតែគាត់មានជំងឺមហារីកបំពង់អាហារក៏ដោយ ប៉ុន្តែនៅតែអាចចូលរួមក្នុងពិធីមង្គលការរបស់កូនប្រុស ទាំងភ្ចាប់បំពង់ IV(ការចាក់បញ្ចូលតាមសរសៃឈាម) ។

យោងតាមព័ត៌មានពីភ្នាក់ងារ Sohu បុរសចំណាស់ស្ទើរតែមិនអាចផឹកទឹកបាន ហើយត្រូវពឹងផ្អែកលើអាហារបំប៉នតាមសរសៃឈាមក្នុងថ្ងៃចុងក្រោយរបស់គាត់។ ប៉ុន្តែគាត់នៅតែស៊ូទ្រាំនឹងការឈឺចាប់ ហើយទទូចឲ្យខាងមន្ទីរពេទ្យអនុញ្ញាតិឲ្យគាត់ បានទៅចូលរួមពិធីមង្គលការកូនប្រុស ត្រឹមរយៈពេល៣នាទីប៉ុណ្ណោះ ។ យ៉ាងណា ៣នាទីដ៏ខ្លី ពិតជាមានតម្លៃណាស់សម្រាប់គាត់ ពីព្រោះគាត់បានទៅធ្វើជាសាក្សីកូនប្រុសនៅថ្ងៃដ៏សំខាន់ និងមិនអាចបំភ្លេចបានឡើយ។ នេះក៏ជាបំណងចុងក្រោយរបស់ឪពុក មុនពេលគាត់ទទួលមរណភាព។
នៅក្នុងទិដ្ធភាពនៃពិពីមង្គលដ៏រីករាយបំផុតសម្រាប់គ្រួសារ កូនកំលោះបានឱនក្បាលចុះទាំងភ្នែកក្រហម និងលុតជង្គង់អរគុណអ្នកមានគុណ ដែលអង្គុយស្ងៀមនៅលើកៅអី ធ្វើឲ្យរោងមង្គលការទាំងមូលស្រក់ទឹកភ្នែក។ អ្វីដែលកាន់តែចាប់អារម្មណ៍បំផុត ការឱនរបស់កូនប្រុសមិនមែនគ្រាន់តែជាពិធីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការថ្លែងអំណរគុណចំពោះឪពុកដែលប្រើពេលមួយជីវិតបំពេញតាមការសន្យារបស់គាត់ថា «ប៉ានឹងព្យាយាមរស់នៅ ដើម្បីឲ្យកូនធំឡើង»។
ថ្វីដ្បិតតែឪពុកមិនអាចនិយាយបាន ប៉ុន្តែកែវភ្នែករបស់គាត់បានសម្លឹងទៅកានកូនប្រុស ដែលនោះជាពរជ័យដ៏មានអត្ថន័យបំផុត។ បន្ទាប់ពីចូលរួមតាមការស្នើសុំ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលនោះបានធ្វើឲ្យពិធីទាំងមូល បានប៉ះទង្គិចបេះដូងមនុស្សរាប់លាននាក់កំពុងតែទស្សនា។
បន្ទាប់ពីត្រូវគេបង្ហោះលើបណ្ដាញសង្គមចិន ទទួលបានការបញ្ចេញមតិជាច្រើន។ គ្រប់គ្នាសុទ្ធតែពោលពាក្យនឹកអាណិតឪពុកដែលត្រូវតស៊ូនឹងជំងឺរ៉ាំរ៉ៃ ដោយសារតែក្ដីស្រលាញមានចំពោះកូនសុខចិត្តមកទាំងភ្ចាបបំពងជំនួយឈាម។ ជាងនេះទៅទៀត មនុស្សជាច្រើនបានលើកទឹកចិត្តបុរសជាកូន ឲ្យមានជីវិតល្អដើម្បីឲ្យឪពុករបស់គាត់បានធូរស្រាល។ ចំណែកអ្នកផ្សេងទៀតបានលើកសរសើរថា នេះជាពិធីមង្គលការដែលសាងឡើងដោយក្ដីស្រឡាញ់រវាងឪពុកនិងកូនជាចំណងមួយមិនអាចកាត់ផ្ដាច់បាន បើទោះបីជាដឹងថា ខ្លួនមិនអាចរស់នៅលើលោកនេះបានយូរក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីចិនវ័យ២០ឆ្នាំ វិះស្លាប់ ដោយសារចូលចិត្តលាបពណ៌សក់ញឹកញាប់ពេក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


