ព័ត៌មានអន្ដរជាតិ
តម្លៃផ្លែឈើថៃធ្លាក់ចុះ ក្រោយកម្ពុជាបិទការនាំចូល ខណៈអាជ្ញាធរថៃចាត់វិធានការប៉ះប៉ូវ
កាសែតថៃ Khaosod បានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្លែឈើថៃ ក្រោយកម្ពុជាបិទការនាំចូលបន្លែ-ផ្លែឈើថៃ កាលពីពេលថ្មីៗនេះ ដើម្បីជាការឆ្លើយតបនឹងការបិទ និងកំណត់ម៉ោងចេញចូលព្រំដែនជាឯកតោភាគីរបស់ថៃ។

ក្នុងខ្លឹមសារចុះផ្សាយនារសៀលថ្ងៃសុក្រនេះ ផ្លែមង្ឃុតថៃដែលមានគុណភាពអន់ ត្រូវបានលក់នៅតម្លៃ ៥ បាត (ប្រហែល ៦០០ រៀលខ្មែរ)/គីឡូក្រាម ខណៈក៏មានសេចក្ដីរាយការណ៍ផងដែរពីភាពខ្នះខ្នែងរបស់អាជ្ញាធរថៃ លើការពង្រឹកខ្សែច្រវ៉ាក់ចែកចាយក្នុងស្រុក ដើម្បីកាត់បន្ថយផលប៉ះពាល់ពីចំណាត់ការរបស់កម្ពុជា។
ឥឡូវនេះ សហករណ៍កសិកម្មខេត្តច័ន្ទបុរីថៃ កំពុងសហការជាមួយមន្ទីរពាណិជ្ជកម្មផ្ទៃក្នុង និងពាណិជ្ជកម្មខេត្ត ដើម្បីទិញ និងលក់មង្ឃុតក្នុងតម្លៃ ១០ បាត/គីឡូក្រាម (តម្លៃមួយរួចដើម) ក្នុងបំណងជួយកសិករដែលកំពុងជួបការលំបាក ខណៈមង្ឃុតគុណភាពល្អ នៅតែលក់បាន ១៦-២០ បាត/គីឡូក្រាម។
ទន្ទឹមនឹងនោះ យោងតាមការិយាល័យព័ត៌មានជាតិថៃ (NNT) នាថ្ងៃសុក្រនេះផងដែរ ក្រសួងពាណិជ្ជកម្មថៃបច្ចុប្បន្ន កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងចែកចាយផ្លែឈើក្នុងស្រុក ដើម្បីប៉ះប៉ូវផលប៉ះពាល់នៃការបិទចំណាត់ការបណ្ដោះអាសន្នកម្ពុជា ដែលកំពុងរំខានដល់ការនាំចេញផ្លែឈើពីបណ្ដាខេត្តភាគខាងកើតរបស់ថៃ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បានបញ្ជាក់ថា ផ្លែឈើជាង ៣ ០០០ តោន ជាពិសេសផ្លែមង្ឃុត និងទុរេន នឹងត្រូវចែកចាយទៅកាន់ទីផ្សារក្នុងស្រុក តាមរយៈបណ្តាញលក់រាយធំៗដូចជា CP Axtra, GO Wholesale និងនៅលើជើងហោះហើរ Thai AirAsia ជាដើម។ ផ្លែឈើ ៣ ០០០ តោន ទៀត នឹងត្រូវលក់តាមអ៊ិនធឺណិត ដោយមានការដឹកជញ្ជូនទូទាំងប្រទេសដោយឥតគិតថ្លៃ ក្រោមការគាំទ្រពីប្រៃសណីយ៍ថៃ។
ជាមួយគ្នានោះ ដើម្បីជំរុញតម្រូវការ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ នឹងរៀបចំពិធីបុណ្យផ្លែឈើថៃក្នុងអំឡុងព្រឹត្តិការណ៍ Phuket City Pride 2025 នៅចុងខែនេះ។ លោករដ្ឋមន្ត្រី Pichai បានបញ្ជាក់ថា ដោយមានកិច្ចសហការយ៉ាងរឹងមាំរវាងវិស័យសាធារណៈ និងឯកជន និងការបន្តការគាំទ្រពីអ្នកប្រើប្រាស់ថៃ រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពតម្លៃផ្លែឈើ និងគាំទ្រកសិករក្នុងស្រុក ចំពេលមានភាពមិនប្រាកដប្រជាក្នុងតំបន់។
បើតាមក្រសួងកសិកម្មថៃ ផលប៉ះពាល់នៃការបិទការនាំចូលរបស់កម្ពុជា មានតិចលើកសិកម្មថៃ ប៉ុន្តែប្រជាជនតាមបណ្ដាតំបន់ជាក់លាក់ អាចមើលឃើញពីផលប៉ះពាល់ខ្លាំងសម្រាប់ផ្លែឈើតាមរដូវកាល ដែលតែងនាំចេញមកកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


