សន្តិសុខសង្គម
ទុសេខ្សែភ្លើងឆេះផ្ទះ១ខ្នង និងហាងលក់កាហ្វេ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី
សៀមរាប ៖ ឆេះផ្ទះធ្វើពីឈើ០១ខ្នង និងឆេះរាលឆាបឆេះហាងកាហ្វេប្រក់ស័ង្កសី បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នគរបាលស្រុកបន្ទាយស្រី បានដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង របស់ឈ្មោះ ឡៅ ឡុង ភេទប្រុស អាយុ ២០ឆ្នាំនិងឆេះរាលដល់ហាងកាហ្វេ DOMO ឈ្មោះ លី ជុនដុល្លារ ភេទប្រុស អាយុ ២៨ ឆ្នាំ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឱ្យឆេះផ្ទះធ្វើពីឈើ ០១ខ្នង (ឆេះអស់៩០%)ទទឹង ៨ ម៉ែត្រ បណ្ដោយ ១០ ម៉ែត្រ និងឆេះរាលបណ្តាលឱ្យឆាប់ឆេះហាងកាហ្វេតូបកាហ្វេប្រក់ស័ង្កសី (ឆេះអស់៤០%) ទទឹង ៣ ម៉ែត្រ បណ្ដោយ ៤ ម៉ែត្រ ឆេះរោងកាហ្វេ (ឆេះអស់៧០%) ទទឹង ៤ ម៉ែត្រ បណ្ដោយ ៩ម៉ែត្រ។ មូលហេតុ ផ្ទុះសេខ្សែភ្លើង។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបានរលត់ទៅវិញនៅម៉ោង១៣និង៣០នាទីថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានសហការជាមួយរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាប រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាដោយប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត៕
ដោយ ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ