ជីវិតកម្សាន្ដ
តា វ៉ិចទ័រ ប្រតិកម្មនឹងទង្វើបុគ្គលមួយចំនួន ដែលនៅបន្តលួចចម្លងវីដេអូគ្មានការអនុញ្ញាត
ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែងលោក សុវណ្ណ រិទ្ធី ហៅលោក តា វ៉ិចទ័រ បានបញ្ចេញប្រតិកម្មបង្ហាញការហួសចិត្តជាខ្លាំង ខណ:ដែលមានបុគ្គលមួយចំនួន បានលួចចម្លងវីដេអូដោយគ្មានការអនុញ្ញាត។

តា វ៉ិចទ័រ បានបង្ហោះវីដេអូរៀបរាប់ថា យកវីដេអូខ្ញុំផលិតទៅផុស បែរជាកាត់ឈ្មោះអ្នកផលិត និង Sponsor ចេញ។ ហេតុអ្វីមិនគោរពស្នាដៃរបស់គេ? ហេតុអ្វីបំបាត់ប្រភពដើម? គួរយល់ពីផលលំបាករបស់គេផង។
ទន្ទឹមនឹងការលើកឡើងនេះ លោកក៏ផ្តាំទៅម្ចាស់ផេក ដែលតែងយកវីដេអូលោកផលិត ខណៈមិនត្រឹមតែបន្តផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតប៉ុណ្ណោះទេ ថែមទាំងកាត់ចោលម្ចាស់ឧត្ថម្ភ ក៏ដូចជាឈ្មោះអ្នកផលិតថែមទៀតនោះ ដោយស្នើកុំំឱ្យកាត់ប្រភពដើមចេញ។
មួយវិញទៀត លោកស្នើឱ្យអ្នកប្រព្រឹត្តិទង្វើនេះ គួរគោរពវិជ្ជាជីវ: និងស្នាដៃរបស់អ្នកនិពន្ធផង ព្រោះដោយមើលឃើញថា ថ្មីៗនេះរឿង”តាក់ស៊ីផ្តាច់ព្រលឹង” មានអ្នកយកទៅបង្ហោះដោយកាត់ចោលប្រពន្ធដើម និងអ្នកផលិតដោយដាក់រូបភាពពួកគាត់ផងនោះ។ លោកថា ការធ្វើបែបនេះជារឿងដែលមិនល្អទាល់តែសោះ និងបានចោទសួរម្ចាស់ផេកទាំងនោះដែរថា “តើការធ្វើបែបនេះដើម្បីអ្វី?”៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


