Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថាចិនអាចបន្តទិញប្រេងអ៊ីរ៉ង់ តែសេតវិមានបញ្ជាក់ថា វាមិនមែនជាការសម្រាលទណ្ឌកម្មលើអ៊ីរ៉ង់ទេ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយកាលពីថ្ងៃអង្គារថា ​ចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់ ​ប៉ុន្តែសេតវិមានបាន​បញ្ជាក់ថា នោះមិនមែនជាការបង្ហាញពីការបន្ធូរបន្ថយទណ្ឌកម្ម​អាមេរិកលើ​អ៊ីរ៉ង់នោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ឥឡូវនេះចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់។ សង្ឃឹមថាពួកគេនឹងទិញប្រេងឱ្យ​ច្រើនពីសហរដ្ឋអាមេរិកយើងផងដែរ»។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ធ្វើឡើងក្រោយអ៊ីស្រាអែល និងអ៊ីរ៉ង់សម្រេច​បាន​បទឈប់បាញ់ជុំវិញជម្លោះចុងក្រោយ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក ដែលទម្លាក់គ្រាប់បែកលើទីតាំងហេដ្ឋរចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង​។ ការបើកផ្លូវឱ្យចិន​យ៉ាងដូច្នេះ បាន​បង្កការភ្ញាក់ផ្អើលមួយចំនួន ដោយអ្នកវិភាគលើកឡើងថា វាអាច​ជាការផ្លាស់ប្ដូរគោលនយោបាយរបស់អាមេរិក​ចំពោះអ៊ីរ៉ង់ ព្រោះកន្លងមក លោក ត្រាំ ធ្លាប់បាន​គំរាមកាត់ផ្ដាច់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យធ្លាក់ដល់សូន្យ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់សេតវិមានម្នាក់ បាន​ប្រាប់រ៉យទ័រថា ​អ្វីដែលលោក ត្រាំ លើកឡើង គឺដើម្បី​ចង្អុលបង្ហាញថា អ៊ីរ៉ង់មិនបានព្យាយាមបិទច្រកសមុទ្រ Hormuz នោះទេ ព្រោះវា​អាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន ដែលជាអ្នកទិញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់នោះទេ។ មន្រ្តីដដែលបន្តថា លោក ​ត្រាំ ចង់ឱ្យ​ចិន និងប្រទេសផ្សេងទៀតទិញប្រេងរបស់សហរដ្ឋអាមេរិក ជំនួសឱ្យការរំលោភលើទណ្ឌកម្មដោយការទិញពីប្រទេសអ៊ីរ៉ង់។

គួរគូសបញ្ជាក់ថា បន្ទាប់ពីបទឈប់បាញ់​រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប្រកាសឡើង ​អ្វីដែលលោក ត្រាំ បាន​លើកឡើង បាន​ជួញជំរុញឱ្យតម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះជិត ៦ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃអង្គារ។ ​

លោក ត្រាំ បានដាក់ទណ្ឌកម្មជាច្រើនលើរោងចក្រចម្រាញ់ប្រេង និងប្រតិបត្តិករកំពង់ផែតូចៗមួយចំនួនរបស់ចិន ចំពោះការទិញប្រេងអ៊ីរ៉ង់ ខណៈចិន​ហៅទណ្ឌកម្មរបស់អាមេរិកថា ចំណាត់ការឯកតោភាគីខុសច្បាប់។ ​យ៉ាងណាមិញ ពាណិជ្ជករប្រេង និងអ្នកវិភាគនៅអាស៊ីមិនគិតថា ការលើកឡើងរបស់គាត់នឹងផ្លាស់ប្តូរទម្លាប់ទិញប្រេងរបស់ចិនក្នុងរយៈពេលខ្លីនោះទេ។

រហូតមកដល់ពេលនេះ អ៊ីរ៉ង់រួមចំណែកប្រហែល ១៣,៦ ភាគរយ នៃការនាំចូលប្រេងរបស់ចិន ​ដោយ​សារ​តែ​វា​មានតម្លៃថោក និងអាចជួយឱ្យរោងចក្រចម្រាញ់ប្រេងតូចៗចិនសន្សំប្រាក់។ ផ្ទុយទៅវិញ ប្រេងរបស់អាមេរិក រួមចំណែកត្រឹមតែ ២ ភាគរយ ប៉ុណ្ណោះ នៃការនាំចូលរបស់ចិន៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ប្រេងអ៊ីរ៉ង់
ព័ត៌មានអន្ដរជាតិ៣៤ វិនាទី មុន

ត្រាំ ថាចិនអាចបន្តទិញប្រេងអ៊ីរ៉ង់ តែសេតវិមានបញ្ជាក់ថា វាមិនមែនជាការសម្រាលទណ្ឌកម្មលើអ៊ីរ៉ង់ទេ

សេដ្ឋកិច្ច៤១ នាទីutes មុន

ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយ​កម្ពុជា​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី២ ឈ្មោះ សេពផេត នឹងបន្តអូសបន្លាយលើកម្ពុជា ដល់ថ្ងៃទី២៨មិថុនា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វាយអ៊ីរ៉ង់រួច ត្រាំប្រកាសថា អាមេរិកនិងអ៊ីរ៉ង់ នឹងពិភាក្សាគ្នារឿងនុយក្លេអ៊ែរ សប្តាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

ព័ត៌មានជាតិ២១ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

កីឡា២២ ម៉ោង មុន

កីឡាករ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​មាន​ថ្ងៃ​នេះ​ ខណៈអ្វី​ដែល​ខំប្រឹង​ជាង​ ១០ឆ្នាំ​បាន​សម្រេច​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម