លោក ត្រាំ បាននិយាយក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ឥឡូវនេះចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់។ សង្ឃឹមថាពួកគេនឹងទិញប្រេងឱ្យច្រើនពីសហរដ្ឋអាមេរិកយើងផងដែរ»។
កាលពីខែកុម្ភៈ លោក ត្រាំ បានចាប់ផ្ដើមឡើងវិញ នូវយុទ្ធនាការកិច្ចប្រឹងប្រែងទប់ស្កាត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ឱ្យដល់សូន្យ។