Connect with us

សន្តិសុខសង្គម

Update៖ ករណីឆេះឃ្លាំងនៅខណ្ឌពោធិ៍សែនជ័យ ជាឃ្លាំងស្តុក និងវិចខ្ចប់ចេក មានម្ចាស់ជាជនជាតិ​ចិន

បានផុស

នៅ

ករណីអគ្គិភ័យឆេះឃ្លាំងកាលពីវេលាម៉ោង២និង៣០នាទីរសៀល​ ថ្ងៃទី២៥​ ខែមិថុនា​ នៅចំណុច ផ្លូវ៦៨Kភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ទីតាំងឆេះគឺជាឃ្លាំងស្តុក និងវិចខ្ចប់ចេក ដែលមានម្ចាស់ជាជនជាតិចិន និងបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​ មន្ត្រីជំនាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ HU SHENGJIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន​។ ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះប្រភេទសំណង់ឃ្លាំង រោងដែកប្រក់សង្ក័សី ទំហំ ១០គុណ ៦០ម៉ែត្រ ឆេះខូចខាតអស់បន្ទប់ចំនួន១ បណ្ដោយ៤ គុណ២០ ម៉ែត្រ និងចេកបន្ទំមួយចំនួន។ ចំពោះមូលហេតុ មន្ត្រីជំនាញកំពុងស្រាវជ្រាវ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម