ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងត្បូងរងការគំរាមបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ
ខណៈនយោបាយប្រទេសមិននឹងន៎ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថា ស៊ីណាវ៉ាត្រ ដែលរួតរឹតដោយវិបត្តិក្នុងរដ្ឋាភិបាលរបស់លោកស្រី បានកោះហៅស្នងការ និងអង្គភាពពាក់ព័ន្ធមកសាកសួរ ជុំវិញហេតុការណ៍ប៉ងបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងនៅខេត្តភាគខាងត្បូងប្រទេស។

ផេកបណ្តាញសង្គមហ្វេសប៊ុក (Ing Shinawatra) ដែលជាទំព័របណ្តាញសង្គមផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បានសរសេរថា ផ្អែកលើស្ថានភាពនៃការប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅភូកេត-ផាងង៉ា (Phuket-Phang Nga) នៅថ្ងៃនេះលោកស្រីបានកោះហៅមេបញ្ជាការ។ប៉ូលីស ស្នងការនគរបាលទេសចរណ៍ និងអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីត្រួតពិនិត្យមើលស្ថានការណ៍។ រាយការណ៍ពីគ្រប់ផែ្នក ដែលកំពុងបង្កើតភាពចលាចលក្នុងតំបន់បង្កើតភាពចលាចល។
ផេករបស់នាយករដ្ឋមន្ត្រី បន្តសរសេរថា៖«ខ្ញុំតែងតែបញ្ជាក់ម្តងទៀតគ្រប់ផ្នែកឲ្យស៊ើបអង្កេតស្ថានការណ៍នេះ។ កន្លងមកវិធានការសន្តិសុខទាំងអស់ត្រូវបានចាត់ទុកដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋយើង»។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation នៅសប្តាហ៍នេះ មានការរំខានជាបន្តបន្ទាប់បានកើតឡើងនៅក្នុងខេត្ត Phuket និង ខេត្ត Krabi បន្ទាប់ពីបានរកឃើញនូវឧបករណ៍គួរឱ្យសង្ស័យដែលស្រដៀងនឹងគ្រាប់បែក។
មន្ត្រីផ្នែកកម្ចាត់អាវុធជាតិផ្ទុះ (EOD) បានឆ្លើយតបយ៉ាងឆាប់រហ័ស ដោយទប់ស្កាត់ការគំរាមកំហែងដោយសុវត្ថិភាព។
ក្នុងអំពើបង្កៃគ្រាប់ផ្ទុះនេះដែរ រហូតមកដល់ពេលនេះ មានជនសង្ស័យពីរនាក់ដែលពាក់ព័ន្ធនឹងហេតុការណ៍ត្រូវបានចាប់ខ្លួនហើយ។
យោងសេចក្តីរាយការណ៍របស់ Khaosod ជនសង្ស័យម្នាក់មកពីខេត្តប៉ាតានីជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ដែលត្រូវបានចាប់ខ្លួនយកទៅដាក់មន្ទីរឃុំឃាំង បានសារភាពថា ខ្លួនបានដាក់បង្កៃគ្រាប់បែកចំនួន៤គ្រាប់នៅទូទាំងខេត្តភូកេត រួមទាំងគ្រាប់បែកម៉ូតូនៅអាកាសយានដ្ឋានអន្តរជាតិភូកេត។ នេះបើយោងតាមកំណត់ត្រាសួរចម្លើយរបស់ប៉ូលីសចេញផ្សាយថ្ងៃទី ២៥ខែមិថុនា៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


