ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្តីទីថៃបញ្ជាក់ពីការដាក់សំណើ «រំលាយសភា»
នៅពេលដែលបរាជ័យក្នុងការបញ្ចុះបញ្ចូលគណបក្សប្រជាជន (People’s Party) ដែលជាបក្សនយោបាយធំបំផុតនៅក្រៅរដ្ឋាភិបាលចម្រុះ ឲ្យគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន គណបក្សភឿថៃដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះ និងមានត្រឹមនាយករដ្ឋមន្ត្រីស្តីទី បានអះអាងពីការដាក់សំណើរំលាយសភាទៅកាន់ព្រះមហាក្សត្រ បើទោះបីមានការលើកឡើងកន្ងងមកថា លោកពុំមានសិទ្ធិពេញលេញក្នុងការដាក់សំណើររំលាយសភាក៏ដោយ។

សារព័ត៌មានថៃជាច្រើន បានផ្សាយនៅល្ងាចថ្ងៃអង្គារបង្ហាញពីការដាក់សំណើររំលាយសភាទៅកាន់ព្រះមហាក្សត្រ ដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Phumtham Wechayachai ប៉ុន្តែភ្លាមនោះមានការចេញផ្សាយវិញថា លោកមិនទាន់បានសម្រេចដាក់សំណើរថ្វាយព្រះមហាក្សត្រនៅឡើយទេ នៅពេលដែលគណបក្សប្រជាជនបានបដិសេធដូចគ្នាថា គណបក្សនោះមិនទាន់បង្ហាញជំហរជាក់ស្តែងក្នុងការគាំទ្រគណបក្សណាមួយនៅឡើយ។
នៅព្រឹកថ្ងៃពុធនេះ នៅពេលដែលគណបក្សប្រជាជនបានបង្ហាញជំហរគាំទ្រគណបក្សភូមិចៃថៃ របស់ លោក Anutin Charnvirakul សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ បែជានាយករដ្ឋមន្ត្រីចាំផ្ទះ លោក Phumtham Wechayachai បានបង្ហាញជំហរដូចគ្នាថា លោកបានដាក់សំណើររំលាយសភានេះទៅកាន់ព្រះមហាក្សត្រ កាលពីថ្ងៃអង្គារមកម្ល៉េះ។
យោងសារព័ត៌មានខាវសុតរបស់ថៃ នាយករដ្ឋមន្ត្រីស្តីទី Phumtham បានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា ការដាក់ស្នើព្រះរាជក្រឹត្យដើម្បីរំលាយសភាកាលពីថ្ងៃអង្គារ។
ក្រោយការបញ្ចប់អំណាចនាយករដ្ឋមន្ត្រីផែថងថាន លោក Pakorm Nilparaphan អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នច្បាប់ផ្តល់ប្រឹក្សាឲ្យរដ្ឋាភិបាលថៃ បានអះអាងថា នាយករដ្ឋមន្ត្រីស្តីទីពុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់សំណើររំលាយសភានោះទេ ព្រោះតែរដ្ឋធម្មនុញ្ញចង្អុលបង្ហាញតែទៅលើ នាយករដ្ឋមន្ត្រីពេញសិទ្ធិតែម្នាក់គត់។ ប៉ុន្តែកាលថ្ងៃអង្គការ លោក Promin Lertsuridej អគ្គលេខាធិការនាយករដ្ឋមន្ត្រី បានអះអាងថា នាយករដ្ឋមន្ត្រីស្តីទីក៏មានសិទ្ធិដែរ។
ភាពប្រទាញប្រទង់ផ្នែកនយោបាយនៅក្នុងប្រទេសថៃ កើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចបញ្ចប់មុខតំណែងនាយករដ្ឋមន្ត្រីពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលមានកំហុសរំលោភក្រមនីតិវិធីធម្មនុញ្ញដោយសារតែការនិយាយទូរស័ព្ទលក្ខណៈឯកជនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពីការចរចាបើកច្រកព្រំដែន និង ការម៉ាក់ងាយដល់មេទ័ពភូមិភាគ២ លោក Boonsin Padklang៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


