ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងធំបំផុតនៅថៃ ទាមទារដាច់ខាតឲ្យ«រំលាយសភា និងធ្វើប្រជាមតិកែរដ្ឋធម្មនុញ្ញ» ជាថ្នូរគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីថ្មី
គណបក្សប្រឆាំងធំបំផុតរបស់ប្រទេសថៃ គឺគណបក្សប្រជាជន (People’s Party) កំពុងដាក់ការតថ្លៃអំណាចចុងក្រោយជាមួយគណបក្សដែលនៅមានសិទ្ធិតែងតាំងបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយដាក់ការទាមទារដាច់ខាត គឺ «ត្រូវរំលាយសភានិងធ្វើប្រជាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ» ជាថ្នូរបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីឲ្យឡើងកាន់អំណាច ទោះបីក្នុងរយៈពេលខ្លីក៏ដោយ។

លោក Thanathorn Juangroongruangkit ប្រធានគណបក្សប្រជាជន ដែលត្រូវបានបង្កើតឡើងប្រមូលផ្តុំតំណាងរាស្រ្តនៃគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលត្រូវរំលាយដោយតុលាការធម្មនុញ្ញកាលខែសីហាឆ្នាំ២០២៤។ គណបក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០២៣ ប៉ុន្តែប្រធានគណបក្សនេះ លោក ភីថា លឹមចារើនរ៉ាត បានរងបណ្តឹងជាច្រើន និង ត្រូវបានរារាំងមិនឲ្យឡើងជានាយករដ្ឋមន្ត្រី ដោយសារសមាជិកព្រឹទ្ធសភាបោះឆ្នោតប្រឆាំងគាត់ ព្រោះតែការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្ថយអំណាចក្សត្រ និង ការដកអំណាចយោធពីការជាប់ពាក់ព័ន្ធនយោបាយ។
យោងសារព័ត៌មានថៃ ខាវសុត លោក Thanathorn Juangroongruangkit ប្រធានគណបក្សប្រជាជន បានសារភាពថា លោកបានជួបជាមួយលោកថាក់ស៊ីនព្រឹកថ្ងៃសៅរ៍នេះ។ នៅក្នុងជំនួបនោះ លោក បានអះអាងថា លោកថាក់ស៊ីនចង់ពិគ្រោះជាមួយលោកថាតើបក្សប្រជាជននឹងបោះឆ្នោតគាំទ្រលោក Chaikasem Nitisiri ជានាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដែរឬទេ។
តាមការដកស្រង់សម្តី លោក Thanathorn បាននិយាយថា៖«លោកបានប្រាប់លោកថាក់ស៊ីនថា គណបក្សប្រជាជនមានជំហរច្បាស់លាស់លើបញ្ហានេះ ហើយពួកគេបានប្រកាសវាអស់រយៈពេលពីរខែមកហើយ។ លក្ខខណ្ឌសម្រាប់គាំទ្របេក្ខជននាយករដ្ឋមន្ត្រីណាមួយគឺត្រូវរំលាយសភាក្នុងរយៈពេលបួនខែនិងធ្វើប្រជាមតិដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះជាអ្វីដែលលោកប្រាប់ថាក់ស៊ីន»។
ទាំងគណបក្សភឿថៃ និងគណបក្សភូមិចៃថៃសុទ្ធតែបញ្ចុះបញ្ចូលគណបក្សប្រជាជន ដែលមានសមាជិកសភាដល់ទៅ១៤៣ក្នុងសភាពេលនេះសម្រាប់ការគាំទ្របេក្ខជនរបស់ខ្លួនឲ្យក្លាយជានាយករដ្ឋមន្ត្រី ហើយ គណបក្សទាំងពីរបានបង្ហាញសញ្ញាវិជ្ជមានពីការគាំទ្ររបស់គណបក្សប្រឆាំងដ៏ធំមួយនេះ។
គណបក្សរដ្ឋមន្ត្រីថ្មី នឹងឡើងមកជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនប្រកាសរំលាយរដ្ឋសភា ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតសភាឡើងវិញក្នុងរង្វង់ប៉ុន្មានខែខាងមុខនេះ ពោលគឺនៅមុនអាណត្តិជាង១ឆ្នាំ ដែលអាណត្តិរដ្ឋាភិបាលនេះនឹងផុតនៅខែឧសភាឆ្នាំ២០២៧។
មូលហេតុដែលត្រូវការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផ្លូវការ ដើម្បីរំលាយសភា ដោយសារតែនាយករដ្ឋមន្ត្រីស្តីទីគ្មានសិទ្ធិអំណាចក្នុងការប្រកាសរំលាយសភានោះទេ ហើយ អំណាចនេះត្រូវបានប្រគល់សិទ្ធិទៅដល់នាយករដ្ឋមន្ត្រីដែលទទួលបានការទុកចិត្តពីសភាតែមួយគាត់៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


