Connect with us

ព័ត៌មានជាតិ

មេអាវុធហត្ថខេត្តកំពង់ស្ពឺ ឱ្យកម្លាំងសហការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ

បានផុស

នៅ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជំរុញឱ្យកងកម្លាំងក្រោមឱវាទចូលរួមសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online) ដែលបង្កើតជាបញ្ហាប្រឈមបង្កភាពអសន្តិសុខក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន គឺបានធ្វើឡើងបន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមវត្តមានដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត។

ក្រោយកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឱ្យបានយល់ពីករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកបានលើកឡើងថា បទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតឡើងជារាងរាល់ថ្ងៃ។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ត្រី បានដាក់បទបញ្ជាដល់កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងសហការលើការបង្រ្កាបឱ្យបានខ្ពស់ ដោយបង្ក្រាបទាំងអស់រាល់បទល្មើស ដូចជា ករណីហឹង្សា ឃាតកម្ម គ្រឿងញៀន ល្បែងស៊ីសង ពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងកិច្ចប្រជុំខាងលើផងដែរ។ បច្ចុប្បន្ននេះក្រុមឧក្រិដ្ឋជនតែងធ្វើសកម្មភាពយ៉ាងសកម្ម ដែលបង្កើតជាបញ្ហាប្រឈមបង្កភាពអសន្តិសុខ ដល់ប្រជាពលរដ្ឋ និងសង្គម។

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តថា ក្នុងនាមជកម្លាំងកងរាជអាវុធហត្ថ ត្រូវស្វែងយល់ពីបទល្មើស ហើយបន្តសហការជាមួយកម្លាំងជំនាញ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងឈានទៅដល់ការបង្រ្កាបឱ្យបាន សំដៅធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម