ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រាប់ថាមនុស្សស្លាប់សរុប ៩៣៥នាក់ក្នុងសង្គ្រាម១២ថ្ងៃ
អាជ្ញាធរអ៊ីរ៉ង់ បានប្រកាសជាផ្លូវការថា មនុស្សយ៉ាងតិចចំនួន ៩៣៥នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនាជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខណៈកាលពីសប្ដាហ៍មុនតួលេខអ្នកស្លាប់ត្រូវបានប៉ាន់ប្រមាណមានត្រឹម ៦១០នាក់ប៉ុណ្ណោះ។

យោងតាមលោក Asghar Jahangir អ្នកនាំពាក្យតុលាការអ៊ីរ៉ង់កាលពីថ្ងៃចន្ទទី៣០ខែមិថុនា ចំនួនអ្នកស្លាប់ដែលបានធ្វើបច្ចុប្បន្នភាពរួមមាន កុមារ ៣៨នាក់ និងស្ត្រី ១៣២នាក់។ ការវាយប្រហារដ៏ធំមួយ គឺការទម្លាក់គ្រាប់បែកនៅពន្ធនាគារ Evin ក្នុងរដ្ឋធានីតេហេរ៉ង់ ដែលអ្នកទោស បុគ្គលិក និងពលរដ្ឋរស់នៅក្បែរនោះចំនួន ៧៩នាក់ត្រូវគេរាយការណ៍ថាបានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ លោក Jahangir បានបញ្ជាក់ថា ពន្ធនាគារ Evin មិនអាចដំណើរការបានទៀតទេ ខណៈអ្នកទោសត្រូវបានជម្លៀសចេញ ហើយលោកបានហៅការវាយប្រហារនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាមូលដ្ឋាន និងសេចក្ដីសម្រេចអន្តរជាតិ។
ចំណែកឯអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ថា «សកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលបាននាំឲ្យមានឧក្រិដ្ឋកម្មសង្គ្រាមជាច្រើន»។ លោកបានបន្ថែមថា អ៊ីរ៉ង់នឹងផ្ទេរព័ស្តុតាងទៅអង្គការអន្តរជាតិ ដែលលោកបាននិយាយថាគួរឲ្យអ៊ីស្រាអែលទទួលបន្ទុក។

អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសកាលពីថ្ងៃទី១៣ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសម្លាប់មេបញ្ជាការយោធាកំពូលជាច្រើន ក៏ដូចជាជនស៊ីវិលនៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតចំពោះសាធារណរដ្ឋអ៊ីស្លាម គិតចាប់តាំងពីសង្រ្គាមឆ្នាំ១៩៨០ជាមួយអ៊ីរ៉ាក់។
អ៊ីរ៉ង់ បានសងសឹកដោយការផ្លោងមីស៊ីលលើទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងរបស់អ៊ីស្រាអែល។ សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមនៅថ្ងៃទី២២ខែមិថុនា ដោយការទម្លាក់គ្រាប់ខ្នាតធំលើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៊ីរ៉ង់ដូចជា Fordo, Natanz និង Isfahan៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


