ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ សង្ឃឹមថា ដំរីឡាក់គី អាចជួបជុំជាមួយអ្នកថែទាំវិញ តាមរយៈរដ្ឋមន្ត្រីក្រសួងកសិកម្ម
បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា លោកសង្ឃឹមថា ដំរីឡាក់គី អាចជួបជុំជាមួយលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែទាំដំរី២៥ឆ្នាំ បន្ទាប់ពីជួបជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ។

បណ្ឌិត យង់ ពៅ បានសរសេរថា៖ “សង្ឃឹមថា ដំរីឡាក់គី Lucky បានជួបជុំឪពុកកូនគេវិញ តាមរយៈរដ្ឋមន្ត្រីក្រសួងកសិកម្ម…!” ។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ បែបនេះ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផុសលើទំព័រហ្វេសប៊ុកក្រសួង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ថា នៅថ្ងៃទី៣ ខែកក្កដា ស្អែកនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មនឹងជួបជាមួយលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែទាំដំរីឡាក់គី ដើម្បីពិភាក្សា ជួយស្វែងរកដំណោះស្រាយ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីឡាក់គី នៅសួនសត្វភ្នំតាម៉ៅ តាំងពីឡាក់គីនៅតូចរហូតដល់អាយុ២៥ឆ្នាំ បានលាឈប់ពីសួនសត្វភ្នំតាម៉ៅ ទាំងអាឡោះអាល័យ ក្រោយពីខ្លួនបម្រើការនៅទីនោះអស់រយៈពេល ៣០ឆ្នាំ។ លោកបានផុសវីដេអូដំរីឡាក់គីរត់តាមម៉ូតូ និងហាមមិនឱ្យលោកទៅ ជាមួយសម្រែក និងទឹកមុខដ៏កំសត់របស់ដំរីឡាក់គី ដោយលោកបានសរសេរថា៖ “បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់”។
យ៉ាងណា បន្ទាប់ពីមហាជនបានឃើញវីដេអូនេះហើយ ពិតជារំជួលចិត្ត និងអាណិតចំពោះដំរីឡាក់គី និងលោក ទ្រី ស៊ីថេង ជាខ្លាំង ដែលមិនអាចនៅជាមួយគ្នាបន្តទៀតបាន។ ជាមួយគ្នានេះ មានពលរដ្ឋជាច្រើន បានស៊ែរ និងខំមិន ឱ្យមានដំណោះស្រាយចំពោះដំរីឡាក់គី និងលោក ស៊ីថេង ដើម្បីឱ្យពួកគេបានជួបជុំគ្នាវិញ។ ចំពោះមូលហេតុដែលនាំឱ្យលោកបានលាឈប់ពីភ្នំតាម៉ៅ គឺលោក ស៊ីថេង មិនបានបញ្ជាក់នោះទេ៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


