កីឡា
អ្នកស្រី អ៉ីវ ចន្ទ័មន្នីរត្ន័ លើកឡើងពីសារប្រយោជន៍ក្រោយកូនៗហាត់កីឡាតេក្វាន់ដូ ITF
អ្នកស្រី អ៉ីវ ចន្ទ័មន្នីរត្ន័ បានជំរុញ និងលើកទឹកចិត្តកូនៗឲ្យហ្វឹកហាត់កីឡាតេក្វាន់ដូ ITF អស់រយៈពេលប្រហែល ៧ឆ្នាំមកហើយ ស្របពេលមើលឃើញពីការផ្ដល់អត្ថប្រយោជន៍ជាខ្លាំងចំពោះសុខភាពរាងកាយមាំមួន និងប្រាជ្ញាស្មារតី។

អ្នកស្រី អ៉ីវ ចន្ទ័មន្នីរត្ន័ និងគ្រួសារ
អ្នកស្រី អ៉ីវ ចន្ទីមន្នីរត្ន័ បានឲ្យដឹងថា កូនប្រុសរបស់អ្នកស្រីដែលទើបឈ្នះមេដាយមាស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នេះបានហ្វឹកហាត់កីឡាតេក្វាន់ដូ ITF អស់រយៈពេលប្រហែល ៧ឆ្នាំមកហើយជាមួយគ្រូជើងចាស់គឺលោក ប៉ាល់ ជីវ័ន។

យុវជន ឈួងរត្ន័ ឬទ្ធិរាជ
អាណាព្យាបាលខាងលើនេះលើកឡើងទៀតថា កីឡាមួយណាក៏ល្អដែរឲ្យតែហ្វឹកហាត់បានត្រឹមត្រូវតាមបច្ចេកទេសគឺសុទ្ធតែផ្ដល់អត្ថប្រយោជន៍ទាំងអស់។ ដោយឡែកចំពោះការមើលឃើញបន្ទាប់ពីកូនៗអ្នកស្រីហ្វឹកហាត់កីឡាតេក្វាន់ដូ ITF ជាច្រើនឆ្នាំមកនេះគឺបានផ្ដល់អត្ថប្រយោជន៍ច្រើនដូចជាធ្វើឲ្យកូនមានកម្លាំងល្អ សុខភាពរាងកាយមាំមួន ស្មារតីរឹងប៉ឹង កាយសម្បទារហ័សរហួនជាដើម។

យុវជន ឈួងរត្ន័ ឬទ្ធិរាជ និងមិត្តរួមក្លឹប
អ្នកស្រីបន្ថែមទៀតថា យុវជនហ្វឹកហាត់មានសុខភាពល្អហើយនោះក៏មានឱកាសបានបញ្ចេញសមត្ថភាពចំពោះកីឡាដែលខ្លួនបានហ្វឹកហាត់កន្លងមកទៀតផងទាំងកម្រិតជាតិ និងអន្តរជាតិ។ ទាំងនេះហើយជាចំណុចល្អ និងបទពិសោធសម្រាប់យុវជនឆ្ពោះទៅការរស់នៅក្នុងសង្គម។

យុវជនតេក្វាន់ដូ ITF
បញ្ជាក់ដែរថា អ្នកស្រី អ៉ីវ ចន្ទ័មន្នីរត្ន័ ជាអាណាព្យាបាលរបស់យុវជន ឈួងរត្ន័ ឬទ្ធិរាជ ដែលទើបឈ្នះមេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា។ អ្នកស្រីមានកូន ២នាក់កំពុងហ្វឹកហាត់កីឡាតេក្វាន់ដូ ITF រៀងរាល់ចុងសប្ដាហ៍ជាមួយលោក ប៉ាល់ ជីវ័ន គ្រូជើងចាស់ និងល្បីឈ្មោះប្រចាំសហព័ន្ធ៕



អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


