Connect with us

ព័ត៌មានអន្ដរជាតិ

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​

បានផុស

នៅ

តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រី ​ផែថងថាន​ ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ពីតួនាទីរបស់លោកស្រីដោយរង់ចាំការសម្រេចថាតើលោកស្រីបានរំលោភលើបទដ្ឋានសីលធម៌ក្នុងការរំលោភរដ្ឋធម្មនុញ្ញដែរឬទេ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទដ៏ចម្រូងចម្រាសជាមួយ សម្តេច​​តេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា​កម្ពុជា​។​ ​

នាយករដ្ឋមន្ត្រី​ ផែថងថាន ចុះ​ទៅ​យក​ចិត្ត​មេយោធាភូមិភាគ​២ Boonsin Phaklang ក្រោយ​បែកសារសំឡេង​។​ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​​​ព្យួរ​តំណែង​​​​​​​​នាយករដ្ឋមន្ត្រី​ថៃនាពេល​នេះ គឺ​ជា​របត់​នយោបាយ​​ថ្មី​មួយទៀត​ បន្ទាប់​ពី​មាន​​រឿង​​រ៉ាវ​​ជា​ហូរហែរ​​​ក្នុងការដឹកនាំ​របស់​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រក្នុងរយៈពេល​ត្រឹម​១០ខែ ហើយ​រលក​នៃ​​​​​​​នយោបាយ​ថៃ ទំនង​ជា​មិន​អាច​ឲ្យ​លោកស្រី​ ផែថង​ថាន វិល​ទៅ​កាន់​អំណាច​​​ដឹកនាំ​រដ្ឋាភិបាល​ជាថ្មីម្តង​ទៀត​ទេ​ក្នុងអាណត្តិ​នេះ​​។

​តើ​កត្តាអ្វីខ្លះដែលធ្វើឲ្យលោកស្រី ផែថងថាន មិនអាចវិលមកកាន់តួនាទីជានាយករដ្ឋមន្ត្រីវិញ?​

​មក​ដល់​ពេលនេះ សំណុំរឿង​​​​នាយករដ្ឋមន្ត្រី​ថៃ ផែថង​​ថាន ស៊ីណាវ៉ាត្រ ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​​នៃ​តុលាការ​ធម្មនុញ្ញ​​​​​ដែលត្រូវ​ការ​ពេលវេលា​​១៥ថ្ងៃ​ ដើម្បី​ត្រួតពិនិត្យ​ពាក្យបណ្តឹង​របស់​ក្រុមសមាជិក​ព្រឹទ្ធសភា​​៣៦​រូប​ បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​​ បាន​សម្រេច​ទទួលយក​​ និង​ផ្អាកតួនាទី​នាយករដ្ឋមន្ត្រី បណ្តោះអាសន្ន​ មុនការ​សម្រេច​សាលក្រម​​ជាផ្លូវ​ការ​នៅ​ពាក់​ខែកក្កដា​នេះ​។ ​​

​សាល​ដីកា​តុលា​ការ​ធម្មនុញ្ញដែល​គេ​រំពឹង​ថា នឹង​មិនអាច​​​ប្រគល់​តូនាទី​ដល់​លោកស្រី​ ផែថងថាន ឲ្យ​វិល​ត្រឡប់ទៅកាន់​អំណាច​​វិញ​នោះទេ​ ដោយ​សំអាង​លើ​កត្តាមួយចំនួន​​ដែល​លេច​ធ្លោ​រ​ក្នុងនយោបាយ​ថៃ​ដែលនាំ​ទៅដល់​ភាព​វឹកវរ​​​​។

ការ​លេច​ធ្លាយ​សំឡេងសន្ទនា

​សម្រាប់​អ្នក​នយោបាយ​ថៃ និង​មជ្ឈដ្ឋាន​ប្រជាជន​ថៃ វា​ជា​ករណី​ដ៏ធ្ងន់ធ្ងរ​​បំផុត ​ដែលនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​មានសេដ្ឋកិច្ច​​រីកលួត​លាស់​លំដាប់​លេខ២​ក្នុងអាស៊ាន​ ទៅចរចា​ជាសម្ងាត់​​ជា​មួយមេដឹកនាំ​នៃ​ប្រទេស​មួយទៀត ដែលតូច​ជាងខ្លួន ក្នុងលក្ខណៈ​ចាញ់​ប្រៀប ដែល​នាំ​ទៅដល់​ការ​បាក់​មុខ​បាក់​មាត់​​​ក្នុងឆាក​អន្តរជាតិ។​ ប៉ុន្តែ​ផ្អែក​តាម​ការ​ពិតជាក់ស្តែង នាយករដ្ឋមន្ត្រី​ ដែល​មិន​មាន​អំណាច​គ្រប់​គ្រាន់​ ក្តោបអំណាច​​​ពេញលេញ​ក្នុងដៃ មិនអាចបញ្ជា​​​ទាហាន​របស់ខ្លួន គឺ​តែ​ងតែ​​​​ប្រើ​របៀប​ចរចា​​សម្ងាត់ដើម្បីឲ្យភាគី​ម្ខាងទៀត​យោគយល់​ល់ខ្លួន ដើម្បី​ធ្វើឲ្យ​យ៉ាង​ឲ្យ​​ជីវិតនយោបាយ​របស់​ខ្លួន​បន្ត​រស់​​​។

​ការដាក់សម្ពាធ​ពី​គណបក្ស​នយោបាយ​ប្រឆាំង

​គណបក្ស​នយោបាយ​​ក្នុងរដ្ឋាភិបាលចម្រុះ​ Bhumjaithai បានប្រកាសដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល ដោយ​ដាក់​ការ​ទាមទារ​ឲ្យ​នយោបាយ​រដ្ឋមន្ត្រី​ចុះ​ចេញ​ពីអំណាច គឺ​ជា​​ទម្ងន់​នយោបាយ​​មួយ​ដ៏ធ្ងន់​ និង​ជាបន្ទុក​​ដែល​ពិបាក​ដោះខ្លួន​របស់​លោកស្រី​ ផែថងថាន​ ដោយសារតែ​​​​គណបក្ស​​ដក​ខ្លួន​ចេញនេះ ជាគណបក្ស​ដ៏ធំ​​​ទី២​ក្នុងរដ្ឋាភិបាលចម្រុះ​។ ​ក្រៅ​​ពីគណបក្ស​នេះ ​គណបក្ស​​ United Thai Nation ដែល​ជា​គណបក្ស​ធំ​លេខ​​៣​ក្នុងរដ្ឋាភិបាល​ចម្រុះ​​ក៏បាន​ទាមទារ​ដាច់​ខាត​ឲ្យ​ លោកស្រី ផែថងថាន ចុះចេញពីអំណាច បើទោះបីជាខ្លួនបង្ហាញ​ជំហរ​​​​បន្ត​រួមរស់​ជាមួយរដ្ឋាភិបាលចម្រុះ​។ ក្នុងបុព្វហេតុនេះ ធ្វើឲ្យ​រដ្ឋាភិបាល​ចម្រុះ​ប្រឈម​​​ការដួលរ​​លំ​ដោយសារ​តំណាង​រាស្រ្ត​​ក្នុងរដ្ឋាភិបាល​ចម្រុះ​តិចជា​ង​​ក្រៅរដ្ឋាភិបាល​។

កា​រដាក់​សម្ពាធ​ពី​ក្រុមអ្នកតវ៉ា​​​​ប្រឆាំងរដ្ឋាភិបាល​​

​ក្រុមអ្នក​តវ៉ា​បាន​ប្រកាសរួច​ជាស្រេច​​​​ទៅហើយ​ក្នុងថ្ងៃ​តវ៉ាលើកដំបូង​កាលថ្ងៃ​​ទី​២៨​ខែមិថុនា ពី​ការ​ទាមទារ​ដាច់​ខាត​ឲ្យ​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ ចុះ​ចេញ​ពីអំណាច​​ដាច់ខាត ហើយ​កា​រតវ៉ារបស់​ពួកគេ​គឺ​ជា​ផ្នែក​មួយនៃ​ការ​ដាក់សម្ពាធ​​លើ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ។ ក្នុង​ពេល​តវ៉ានោះ ពួក​គេ​បាន​​បេ្តជ្ញា​ថា «​ការតវ៉ា​​របស់ពួក​គេ​នឹង​កាន់តែ​ធំ នៅ​ពេលដែល​នាយករដ្ឋមន្ត្រី​បដិសេធ​ចុះ​ចេញពីអំណាច»។ ​​បន្ទាប់​ពី​ការ​តវ៉ា​​នោះ តុលាការ​ធម្មនុញ្ញ បាន​ព្យួរ​​តំណែង​នាយករដ្ឋមន្ត្រី​ ផែថងថាន ដូច​ការ​រំពឹងទុក ហើយ​ លោកស្រី ផែថងថាន ក៏​មិនបានរឹងទទឺង​បដិសេធ​​ការសម្រេចនោះដែ​រ ដែលជាការ​បង្ហាញថា លោកស្រី​ ផែថងថាន ដឹងខ្លួនរួច​ជាស្រេច​​​​អំពីអំណាច​ដ៏ទន់ខ្សោយរបស់ខ្លួន​។

​​​​​អំណាច​ព្រឹទ្ធសភា

​បណ្តឹងរបស់​ព្រឹទ្ធសមាជិក​ថៃ​​​​​​ទៅកាន់​​តុលាការ​ធម្មនុញ្ញមិនមែនជាលើក​ទី​១ទេ សម្រាប់ការ​បញ្ឈរ​ជើ​ង​នាយករដ្ឋមន្ត្រី​នោះ។ កាល​ឆ្នាំមុន ​អតីតនាយករដ្ឋមន្ត្រីថៃ​ លោក សេដ្ឋា ថាវីស៊ីន មក​ពី​គណបក្ស​ភឿថៃ​ដូចគ្នា បាន​រងបណ្តឹង​​រំលោ​ភ​រដ្ឋធម្មនុញ្ញនេះ ដោយសារ​តែ​ការ​តែងតាំង​​អតីត​​មេធាវី​ដែលស្និទ្ធ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ឲ្យ​ចូលបម្រើ​ការ​ក្នុងគណៈរដ្ឋមន្ត្រី​របស់​លោក។ ពេលនោះ តុលាការ​ធម្មនុញ្ញ បានសម្រេច​ព្យួរ​​តំណែងនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន និង​ឈានទៅ​​​បណ្តេញចេញជាផ្លូវការ​កាលខែ​សីហា​ឆ្នាំ​២០២៤​ ដោយចោទ​ប្រកាន់​ពីការខ្វះសុចរិភាព​​។​ ក្នុងន័យ​នេះ កំហុស​របស់​លោក សេដ្ឋា ថាវីស៊ីន​ ហាក់​តូចតាចណាស់​ធៀប​នឹង​អ្វី​ដែលកើត​មានចំពោះ​លោស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ​នៅពេលនេះ​។

​ជម្លោះ​​ជាមួយក្រុមយោធា

នៅ​ក្នុង​ប្រទេសថៃ គេ​ដឹងយ៉ាងទូលំទូលាយថា ​ក្រុម​មេដឹកនាំយោធា​​មានទំនាក់ទំនង​​ជិតស្និទ្ធ​នឹងព្រះរាជវាំង​ថៃ ដែល​មិនអាច​អនុញ្ញត​​ឲ្យ​បុគ្គល ឬ​គណបក្ស​ណាមួយ​​​ប្រឆាំងបានឡើយ។​​​ ក្នុង​សារសំឡេងបែកធ្លាយ​ ច្បាស់​ណាស់ថា លោកស្រី ផែថងថាន បាន​​ទម្លាក់​កំហុស​​​ទៅលើ​មេដឹកនាំ​យោធា​​ថៃ ដែល​បង្ក​​ភាពល្អក់កករ​ បង្ក​អរិភាព​​​នៅតាមព្រំដែនថៃ​និង​កម្ពុជា ដែល​នាំទៅដល់​ជម្លោះបង្ហូរឈាម​​ផ្ទុះ​ឡើង និង​រាលដាល​ដល់​​ជម្លោះ​​​ពាណិជ្ជកម្ម​ឆ្លងដែន​ និង​ជម្លោះ​​ផ្សេងៗ​​ផ្ទុះ​ឡើងជាបន្តបន្ទាប់។ នៅក្នុងស្ថាប័ន ព្រឹទ្ធសភា និង​ចៅក្រម​តុលាការ​ធម្មនុញ្ញ សុទ្ធតែ​មានឥទ្ធិពល​យ៉ាងខ្លាំង​ពី​ក្រុមយោធា ព្រោះថាមេយោធា​សំខាន់​ៗ​ដែលចូលនិវត្តន៍ គឺ​​បាន​តួនាទី​ជា​​សមាជិក​ព្រឹទ្ធសភា​។​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ណេតាន់យ៉ាហ៊ូ ប្ដេជ្ញា​វាយ​ហាម៉ាស​«ឲ្យរាប​ដល់​ដី» ខណៈ​អាមេរិក​កំពុង​ស្នើ​បទ​ឈប់​បាញ់

ព័ត៌មានជាតិ៣ នាទីutes មុន

មកដឹងពីទីតាំងចំនួន៧ ដែលពលរដ្ឋអាចស្នើសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

កីឡា៧ នាទីutes មុន

សហព័ន្ធបាល់ទះកម្ពុជា ស៊ូលំបាក ២ ឆ្នាំទៀត ដើម្បី​ គោល​ដៅ​ធំ​ថ្ងៃ​អនាគត

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

វៀតណាម​សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​អាមេរិក ដោយជាប់ពន្ធ ២០%

សុខភាព១៤ នាទីutes មុន

ឆមាសទី ១ ឆ្នាំនេះ កុមារ និងស្ត្រីមានផ្ទៃពោះជាង ៦៦ ម៉ឺននាក់ ទៅពិគ្រោះព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម