ព័ត៌មានអន្ដរជាតិ
លោក Chaikasem Nitisiri អាចជានាយករដ្ឋមន្ត្រីទី៣២ ខណៈផែថងថានរងសម្ពាធកាន់តែខ្លាំង
ចំពេលសម្ពាធកាន់តែកើនឡើងជំរុញ នាយករដ្ឋមន្ត្រីថៃទី៣១ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លាលែងពីអំណាចក្រោយផ្ទុះរឿងវិបត្តិក្នុងរដ្ឋាភិបាលចម្រុះរបស់ថៃ សម្ទុះក៏កើនឡើងទៅគាំទ្រលោក ឆៃកាសេម នីតិស៊ីរី (Chaikasem Nitisiri) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីចុងក្រោយមកពីគណបក្សភឿថៃ ឲ្យឡើងជានយោរដ្ឋមន្ត្រីទី៣២របស់ថៃ។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានកាន់តំណែងនាយករដ្ឋមន្ត្រីថៃ ចាប់តាំងពីខែសីហាឆ្នាំ២០២៤ ពេលដែលអតីតនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន បានចុះចេញពីអំណាចដោយសារតែរឿងអាស្រូវតែងតាំងអតីតអ្នកស្និទ្ធនឹងលោកថាក់ស៊ីន ដែលជាប់ពន្ធធនាគារ ឲ្យកាន់តំណែងក្នុងទីស្តីការគណៈរដ្ឋមន្ត្រី។
យោងតាមការចុះផ្សាយរបស់កាសែត The Nation តាមពិតទៅ គណបក្សចម្រុះក្នុងរដ្ឋាភិបាលថៃកាលខែសីហាឆ្នាំ២០២៤ បានពេញចេញនិងជ្រើសរើស លោក Chaikasem Nitisiri ជាបេក្ខជននាយករដ្ឋមន្ត្រីទី៣១ ប៉ុន្តែគណបក្សភឿថៃដែលដឹកនាំសម្ព័ន្ធភាពក្នុងរដ្ឋាភិបាលចម្រុះ បានដាក់បេក្ខភាព លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជាកូនស្រីពៅ របស់លោកថាក់ស៊ីនទៅវិញ ហើយ សភាជាតិក៏បានបោះឆ្នោតគាំទ្រក្លាយជានាយករដ្ឋមន្ត្រី។
ប៉ុន្តែនៅពេលដែលសម្ពាធកាន់តែកើនឡើងលើលោកស្រី ផែថងថាន ឲ្យលាលែងពីអំណាច បន្ទាប់ពីការលេចធ្លាយសារសន្ទនា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយផ្តោតលើការបើកនិងបិទព្រំដែនតាមម៉ោងដូចធ្លាប់អនុវត្ត ហើយសម្តេច ហ៊ុន សែន បានប្រាប់ទៅវិញថា ភាគីថៃជាអ្នកបិទមុន ហើយក៏ត្រូវបើកមុនវិញដែរ ចំណែកភាគីកម្ពុជា ត្រៀមតែអនុវត្តតាមប៉ុណ្ណោះ ដោយគ្មានបញ្ហាអ្វីឡើយ។
រហូតមកដល់ពេលនេះ គណបក្សក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់តាមគណបក្សរៀងរៀងខ្លួនដើម្បីបង្ហាញជំហរ ក្នុងស្ថានការនយោបាយដ៏តានតឹងក្នុងប្រទេសថៃនេះ ដោយគណបក្សភាគច្រើនទាមទារឲ្យ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ លាលែងពិអំណាច ដែលជាការទទួលខុសត្រូវលើសារសំឡេងសន្ទនាដែលបែកធ្លាយ ហើយ ពួកគេផ្តោតលើបេក្ខភាពបន្ទាប់ដែលមានវ័យចំណាស់ គឺ លោក Chaikasem Nitisiri សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។

តើ លោក Chaikasem Nitisiri ដែលទំនងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ជានរណា?
លោក Chaikasem Nitisiri កើតនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៤៨ មានអាយុ ៧៧ឆ្នាំ។ គាត់គឺជាអតីតទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) និង ប្រធានគណៈកម្មាធិការដឹកនាំយុទ្ធសាស្ត្រ និងតម្រង់ទិសនយោបាយ។
លោក Chaikasem Nitisiri ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងរដ្ឋបាលរបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែលបានកាន់អំណាចចន្លោះឆ្នាំ២០១១ ដល់២០១៤ ជាពេលដែលក្រុមយោធាដឹកនាំដោយ ឧត្តមសេនីយ៍ ប្រាយុធ ចាន់អូចា បានធ្វើរដ្ឋប្រហារទម្លាក់ ហើយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
លោក Chaikasem Nitisiri ធ្លាប់ជាទីប្រឹក្សាមជ្ឈមណ្ឌលសម្រាប់ដំណោះស្រាយស្ថានការណ៍គ្រាអាសន្នក្រោមការគ្រប់គ្រងរបស់ អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ។ គាត់ក៏ជាអតីតសមាជិកសភា អតីតអគ្គមេធាវី និងជាអតីតព្រះរាជអាជ្ញាជាន់ខ្ពស់ (ទីប្រឹក្សាអគ្គមេធាវី) នៅការិយាល័យអគ្គមេធាវី៕

-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


