ជីវិតកម្សាន្ដ
ដើម្បីលើកទឹកចិត្តកងទ័ព! នាយ ពាក់មី ស្នើឱ្យផុសផុលទៅទស្សនា «ប្រាសាទតាមាន់» ខណៈអ្នកក្បែរខាង ទៅទីនោះច្រើនជាងខាងកម្ពុជា
តារាកំប្លែងល្បីឈ្មោះនាយ ពាក់មី បានចេញសារបំផុសក៏ដូចជាការជំរុញទឹកចិត្តរបស់ប្រជាជនខ្មែរ ផុសផុលទៅទស្សនាប្រាសាទតាមាន់ និងចូលរួមសួរសុខទុក្ខវីរកងទ័ពដ៏អង់អាចក្លាហានកម្ពុជា ដែលកំពុងឈរជើងនៅទីនោះ ដើម្បីលេីកទឹកចិត្តដល់ពួកគាត់។

សារបំផុសចលនាមហាជននេះ គឺស្របពេលដែលថ្មីៗនេះ នាយ ពាក់មី ទើបតែបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់វីរកងទ័ពខ្មែរដែលកំពុងឈរជើងការពារទឹកដីនៅទីនោះ។
តារាកំប្លែងនាយ ពាក់មី អំពាវនាវថា “បើបងប្អូនទំនេរឆ្លៀតបាន ទៅលេងទៅ ព្រោះខាងគេគេទៅលេងច្រេីន យេីងត្រូវតែទៅឱ្យបានច្រេីនដែរ តែសូមស្តាប់តាមការណែនាំរបស់កងកម្លាំងយេីងនៅទីនោះ ដេីម្បីបង្កាបញ្ហាផ្សេងៗ (ខ្មែររួមគ្នា ខ្មែរខ្លាំង)។
នាយ ពាក់មី បញ្ជាក់ទៀតថា “ទាហានថៃ បានឱ្យខ្ញុំលុបវីដេអូដែលថតរួចចេញពីទូរស័ព្ទខ្ញុំពេលខ្ញុំថតនៅលេីប្រាសាទតាមាន់ បងប្អូនចង់ដឹងពីបំរាមនៅទីនោះ និងចង់ទស្សនាប្រាសាទផ្ទាល់ អាចទៅលេងបានផ្លូវស្រួលទេទៅសួរសុខទុក្ខបងប្អូនកងទ័ពយេីងផងមានអីចង់ផ្ញេីគាត់អាចយកទៅជូនពួកគាត់បានជាកាលេីកទឹកចិត្ត”។
ពាក់ព័ន្ធថៃឲ្យលុបវីដេអូក៏មានអ្នកគាំទ្រម្នាក់បានសួរថា លុបតាមគេឬអត់? ត្រង់ចំណុចនេះ តារាកំប្លែងរូបនេះបានបញ្ជាក់បន្ថែមថា លុបខាងគេថត ក៏យើងឱ្យលុបដែរ ឱ្យតែវីដេអូនិយាយអត្ថាធិបាយពីប្រាសាទ ព្រោះខ្លាចនិយាយទៅ អាចមិនត្រូវ ធ្វើឱ្យអ្នកដែលទៅទាំងសងខាង ស្តាប់ភាសារគ្នាបាន ធ្វើឱ្យប៉ះសម្តីគ្នាបង្ករឱ្យស្ថានការកាន់តែក្តៅ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


