ព័ត៌មានអន្ដរជាតិ
ក្រោយអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន រុស្ស៊ី ថា សង្គ្រាមជិតចប់ហើយ
ក្រោយពេលសហរដ្ឋអាមេរិក បញ្ជាក់ពីការផ្អាកជំនួយយោធាដល់ទីក្រុងកៀវ, ស្រាប់តែរុស្ស៊ីអះអាងថា សង្គ្រាមកាន់តែឆាប់ចប់ បើមហាអំណាចលោកខាងលិច ជួយអ៊ុយក្រែន កាន់តែតិច។ នេះបើតាមការចុះផ្សាយរបស់ Moscow Times។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា រុស្ស៊ីសូមស្វាគមន៍ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកបញ្ជូនអាវុធមួយចំនួនទៅឲ្យអ៊ុយក្រែន។ ការកាត់បន្ថយនេះ នឹងជួយរុស្ស៊ីឲ្យកាន់តែខិតជិតទៅនឹងការសម្រេចគោលដៅរបស់ខ្លួនក្នុងសង្គ្រាម។ ការផ្អាកផ្តល់ជំនួយឲ្យអ៊ុយក្រែន មានន័យថា ប្រតិបត្តិការយោធាពិសេសជិតបញ្ចប់ហើយ។
កាលពីថ្ងៃអង្គារទី១ខែកក្កដា សេតវិមានបានចេញសេចក្តីប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីកម្រិតស្តុកទុកសព្វាវុធក្នុងស្រុក និងការវាយតម្លៃឡើងវិញនៃអាទិភាពយោធា។
យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly, ការសម្រេចចិត្តនេះធ្វើឡើងតាមការពិនិត្យឡើងវិញរបស់ក្រសួងការពារជាតិ ហើយផ្ដោតសំខាន់ «ដើម្បីដាក់ផលប្រយោជន៍អាមេរិកជាចម្បង»។

យ៉ាងណា គេនៅមិនទាន់ដឹងទេថាតើសព្វាវុធប្រភេទណា ដែលនឹងត្រូវផ្អាក ប៉ុន្តែគ្រាប់បែក និងមីស៊ីលការពារដែនអាកាស ត្រូវគេជឿជាក់ថានឹងស្ថិតក្នុងចំណោមសព្វាវុធទាំងនោះ។
ជុំវិញការផ្អាកជំនួយនេះ ទីក្រុងកៀវបានប្រតិកម្មយ៉ាងខ្លាំង ដោយក្រសួងការបរទេសអ៊ុយក្រែននិយាយថា ការពន្យារពេលផ្តល់ជំនួយ មានតែជំរុញឲ្យអ្នកឈ្លានពានរឹតតែបានដៃធ្វើសង្គ្រាមនិងប្រព្រឹត្តអំពើភេរវកម្មប៉ុណ្ណោះ ពួកគេនឹងមិនស្វែងរកសន្តិភាពឡើយ។
ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ាថា មានតែការដាក់សម្ពាធលើជនឈ្លានពានប៉ុណ្ណោះ ទើបជាផ្លូវឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ខ្វល់ចិត្តខ្លាំងថា រុស្ស៊ីនឹងរឹតបានដៃវាយលុក ក្រោយអាមេរិក ផ្អាកជំនួយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


