ព័ត៌មានជាតិ
ទឹកស្អុយដក់លើផ្លូវបេតុងក្បែរសាលាបឋមសិក្សា ប៊ុន រ៉ានី សាមគ្គី ក្នុងខណ្ឌសែនសុខ កំពុងជះផលប៉ះពាល់សុខភាពពលរដ្ឋ
ប្រជាពលរដ្ឋរអ៊ូរទាំរឿងផ្លូវ ១ ខ្សែ ទឹកដក់រហូតស្លែកាន់ឆ្នាំ ទោះបីខែប្រាំង ឬវស្សា ទឹកនៅតែមានលើផ្លូវបង្កជាក្លិនស្អុយ។

ទីតាំងផ្លូវមានទឹកដក់ក្លិនស្អុយកាន់ស្លែនេះ ស្ថិតនៅលើផ្លូវបេតុងជាប់របងសាលាបឋមសិក្សា ប៊ុន រ៉ានី សាមគ្គី ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក សំ ថារ័ត្ន ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ លើកឡើងថា នៅលើផ្លូវនេះមានប្រព័ន្ធលូចំនួន ២ អមសងខាងផ្លូវ តែមិនដឹងយ៉ាងម៉េច ក្រោយមកបែរជាមានទឹកដក់លើផ្លូវ ខួបប្រាំង ខួបវស្សា មានក្លិនស្អុយ និងដុះស្លែ។

លោកបានបន្តទៀតថា លោកតែងតែឧស្សាហ៍ឃើញមានសិស្សសាលា ឬ អ្នកដំណើររអិលដួល ដោយសារស្លែលើផ្លូវ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ចំណែក អ្នកស្រី ដាលីន ជាអាណាព្យាបាលសិស្សជូនកូនទៅសាលា បានលើកឡើងថា នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ តែងតែហូរចូលតាមផ្ទះប្រជាពលរដ្ឋដែលមានផ្ទះជាប់នឹងផ្លូវ ហើយពេលរាយការណ៍ជូនអាជ្ញាធរប្រាប់ពីការលំបាកឃើញមានយករថយន្តបូម តែប្រើប្រាស់បានតែមួយរយៈពេលខ្លី ក៏មានទឹកដក់ដូចដើមវិញដដែល។

អ្នកស្រី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានសូមចុះពិនិត្យមើលទីតាំងជាក់ស្ដែង ដើម្បីត្រួតពិនិត្យប្រព័ន្ធលំហូរទឹកលូឡើងវិញ ព្រោះស្ថានភាពពេលនេះ ពួកគាត់ទ្រាំលែងបានជាមួយក្លិនស្អុយហើយ ដោយទឹកដក់លើផ្លូវនេះ គឺជាទឹកលូ និងថ្ងៃខ្លះមានលាមកអណ្ដែតលើផ្លូវថែមទៀត។

ពាក់ព័ន្ធបញ្ហានេះ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានបញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា ចំណុចនេះ គឺរដ្ឋបាលសង្កាត់ ក៏បានលើកបញ្ហាផ្លូវខូច និងប្រព័ន្ធលូនេះ ដាក់ចូលទៅគម្រោងក្នុងឆ្នាំ ២០២៦ ដែលជាគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំ រំកិល ភូមិឃុំសង្កាត់ ផងដែរ។

លោកបានបន្តថា ដោយជំហានដំបូង អាជ្ញាធរ នឹងធ្វើការស្នើសុំរថយន្តមកបូម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


