ព័ត៌មានជាតិ
បើករថយន្តរេចង្កូតបុកផ្ទះអ្នកលក់សាំង ឆេះផ្អើលទាំងកណ្តាលយប់
រថយន្តមួយគ្រឿង ត្រូវបានអណ្តាតភ្លើងឆាបឆេះទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដែលកំពុងសម្រាកយ៉ាងលង់លក់ទៅហើយ ខណៈដែលអ្នកបើកបររថយន្តនេះស្ថិតក្នុងភាពស្រវឹងខ្លាំង ហើយបានបើកទៅបុកនឹងផ្ទះអ្នកលក់សាំងមួយកន្លែង ដែលចាំបាច់តម្រូវឲ្យប្រជាពលរដ្ឋនាំគ្នាជួយទាញយកចេញពីក្នុងរថយន្ត។


ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០និង២៥នាទីយប់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចខាងមុខវត្តសំពៅ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយរថយន្តបង្កនោះម៉ាកបាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-AC3814 បើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង។ បើតាមប្រភពនៅទីនោះបាននិយាយថា នៅមុនពេលកើតហេតុ គេបានឭសូរសម្លេងបុកលាន់យ៉ាងខ្លាំង បន្ទាប់មកក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងទៅលើរថយន្តនោះតែម្តង ដោយសារតែរថយន្តនេះបានបុកចំផ្ទះអ្នកលក់សាំងដប។




ភ្លាមៗនោះដែរ ក៏មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាយកទឹកទៅជួយបាញ់ពន្លត់ ព្រមទាំងបាននាំគ្នាជួយសែងអ្នកបើកបរដែលកំពុងស្រវឹង ចេញពីក្នុងរថយន្តផងដែរ ដើម្បីឲ្យផុតពីសេចក្តីស្លាប់ ដោយអ្នកបើកបរនោះ គឺជាថៅកែភោជនីយដ្ឋានមួយកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៥៧។ ក្រោយពីបាននាំគ្នាជួយពន្លត់រួចមក សមត្ថកិច្ចក៏បានចុះមកនាំអ្នកបើកបរ និងរថយន្តបង្ក យកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីសាកសួរដោយនៅក្នុងហេតុការណ៍នោះ ក៏មានក្មេងស្រីម្នាក់ ដែលកំពុងដេកលក់នៅក្នុងផ្ទះលក់សាំង ត្រូវបានអណ្តាតភ្លើងរោលរលាកពេញខ្លួនប្រាណផងដែរ៕
អត្ថបទ៖ សោ និយមរដ្ឋ
សូមចុចអាន៖ សង្ស័យពុលត្រីខកំប៉ុង មនុស្ស៧នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


